ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រាជរដ្ឋាភិបាលកម្ពុជា ត្រូវការធនធានមនុស្សគ្រប់វិស័យទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ
Wed,09 September 2026 (Time 05:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE) ដើម្បីចែករំលែកអំពីទិដ្ឋភាពទូទៅ និងសមិទ្ធផលនៃការចូលរួមប្រកួតប្រជែងសវនាការប្រតិដ្ឋថ្នាក់អន្តរជាតិឆ្នាំ២០២៦ នៅប្រទេសហូឡង់ និងប្រទេសអាល្លឺម៉ង់ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ឯកឧត្តម សុខ សង្វារ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង បានថ្លែងការអរគុណ និងថ្លែងការកោតសរសើរ ចំពោះភាពជោគជ័យមួយកម្រិត និងការផ្តល់បទបង្ហាញដែលជាបទពិសោធដោយផ្ទាល់របស់ក្រុមនិស្សិតក្នុងវិថីនៃដំណើរការចូលរួមប្រកួតប្រជែងកម្រិតថ្នាក់អន្តរជាតិ។

ឯកឧត្តម បានមានប្រសាសន៍ថា “ការចូលរួមប្រកួតប្រជែងនេះ ជាការចូលរួមចំណែកសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាជំហានដែលបង្ហាញពីមុខមាត់កម្ពុជាតែងតែមានវត្តមានចូលរួមជានិច្ចលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវធនធានមនុស្ស ជាពិសេសធនធានមនុស្សជំនាន់ថ្មី ដែលមានសមត្ថភាព មានសក្តានុពល និងមានភាពជោគជ័យក្នុងការចូលរួមអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ដោយមិនផ្តោតតែមួយវិស័យ គឺគ្រប់វិស័យទាំងអស់”។

ទន្ទឹមនេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ណែនាំ និងចែករំលែកបទពិសោធល្អៗបន្ថែម ទៅលើការពង្រឹងសមត្ថភាព ហ្វឹកហាត់រៀនសូត្រពីចំណុចខ្វះខាត និងពង្រឹងលើការអនុវត្តជាក់ស្តែងលើជំនាញវិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម បានស្នើក្រុមនិស្សិតដែលបានចូលរួមការប្រកួតប្រជែងក្នុងឆ្នាំនេះ រៀបចំចងក្រងជាឯកសារនៃបទពិសោធទាំងអស់ក្នុងដំណើរការចូលរួមប្រកួតប្រជែង ដើម្បីរក្សាទុកក្នុងគ្រឹះស្ថានសិក្សា និងចែករំលែកដល់សិស្សនិស្សិតជំនាន់ក្រោយៗ ដែលបន្តតួនាទីនិងជាធនធានយ៉ាងសំខាន់សម្រាប់ពេលអនាគតរបស់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ