ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់
Fri,28 August 2026 (Time 09:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

ភ្នំពេញ៖ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ត្រូវបានបង្កើតឡើង ដើម្បីដឹកនាំនិងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដោយផ្តោតជាសំខាន់លើកិច្ចការគន្លឹះចំនួន ៣ រួមមាន ១. ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ២. ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ក្នុងរយៈពេលពាក់កណ្តាលអាណត្តិ នៃនីតិកាលទី៧ នៃរដ្ឋសភានេះ តាមរយៈ គ.វ.រ. ដោយមានក្រសួងមុខងារសាធារណៈ ជាលេខាធិការដ្ឋាន បានអនុវត្តនិងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន ការកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីត្រូវបានអនុវត្ត សរុបចំនួន ៥៨លើក សម្រាប់ក្រសួង ស្ថាប័នចំនួន ១២ បានទាក់ទាញបេក្ខជនដាក់ពាក្យរហូតដល់ ប្រមាណជាង ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីជាប់ស្ថាពរ សរុបចំនួន ៨ ០៥៩នាក់ (ស្ត្រីចំនួន ៤ ៥២៩នាក់) ក្នុងនោះ មានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សរុបចំនួន ៣ ០២៣នាក់ (ស្ត្រីចំនួន ២ ០៧២នាក់) និងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ សរុបចំនួន ៣៤១នាក់ (ស្ត្រីចំនួន ២៤៨នាក់)។

ទន្ទឹមនេះ ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្ត្រីរបស់ក្រសួង ស្ថាប័ន ត្រូវបាននិងកំពុងរៀបចំនៅតាមក្រសួង ស្ថាប័ន ចំនួន ២៩ រីឯក្រសួង ស្ថាប័ន ចំនួន ២៧ផ្សេងទៀត បាននិងកំពុងរៀបចំសេចក្តីព្រាងដំបូងនៃអនុក្រឹត្យនេះផងដែរ។

ជាមួយគ្នានេះ ក្រសួង ស្ថាប័នទាំងអស់ បានចូលរួមអនុវត្តកិច្ចការងារពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធនេះ ក្នុងនោះ ក្រសួង ស្ថាប័ន ចំនួន ១៦ បានឆ្លងកាត់យន្តការពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធ និងបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅថ្មី និងមានការកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០។

គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ចំនួន២២ រួមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ក្នុងរដ្ឋបាលរាជធានី ខេត្ត ចំនួន ២ និងគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងរដ្ឋបាលរាជធានី ខេត្ត ចំនួន ២៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ