ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សួស ប្រាថ្នា៖ ការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាសសរស្តម្ភដ៏មានសារៈសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន
Mon,07 September 2026 (Time 01:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាសសរស្តម្ភដ៏មានសារៈសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ពង្រឹងអភិបាលកិច្ចល្អ បង្កើនភាពជាម្ចាស់ ការចូលរួម ព្រមទាំងធានាឱ្យការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបបានចំទិសដៅ និងទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមបន្តថា ដំណើរការកំណែទម្រង់ជាប្រវត្តិសាស្ត្រនេះ ត្រូវបានចាប់ផ្តើមជាផ្លូវការនៅថ្នាក់មូលដ្ឋាន តាមរយៈការប្រកាសឱ្យប្រើប្រាស់ «ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» និង «ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់» ក្នុងឆ្នាំ២០០១។

ឯកឧត្ដមអគ្គនាយកបន្ថែមថា ផ្អែកលើមូលដ្ឋានគតិយុត្តទាំងពីរនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាលើកដំបូងត្រូវបានរៀបចំឡើងដោយជោគជ័យនៅឆ្នាំ២០០២ ដែលជាព្រឹត្តិការណ៍បើកទំព័រថ្មីក្នុងការផ្លាស់ប្តូររដ្ឋបាលឃុំ សង្កាត់ ពីយន្តការដឹកនាំតាមការចាត់តាំងទៅជារដ្ឋបាលមូលដ្ឋាន ដែលកើតចេញពីការបោះឆ្នោតផ្ទាល់ពីប្រជាពលរដ្ឋ មានភាពជាតំណាងស្របច្បាប់ និងមានគណនេយ្យភាពចំពោះម្ចាស់ឆ្នោត។

ឯកឧត្ដមបានលើកឡើងទៀតថា ដោយមើលឃើញពីសមិទ្ធផលជាផ្លែផ្កានៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានបន្តពង្រីកវិសាលភាពកំណែទម្រង់នេះទៅកាន់ថ្នាក់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈការដាក់ឱ្យអនុវត្ត «ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» ក្នុងឆ្នាំ២០០៨ ដោយ ឈរលើគោលការណ៍ដឹកនាំតាមបែប «រដ្ឋបាលឯកភាព» ដើម្បីធានាការសម្របសម្រួល និងការទទួលខុសត្រូវច្បាស់លាស់រវាងរដ្ឋបាលថ្នាក់នីមួយៗ។

ឯកឧត្តម សួស ប្រាថ្នា បានបញ្ជាក់ថា ទន្ទឹមនេះដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រវែងឆ្ងាយ រាជរដ្ឋាភិបាលបានដាក់ចេញ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០-២០២០)» ដោយផ្តោតលើការរៀបចំស្ថាប័ន ការផ្ទេរមុខងារ និងធនធាន ព្រមទាំងការកសាងសមត្ថភាពធនធានមនុស្ស។ បន្ទាប់ពីបញ្ចប់ដំណាក់កាលទី១ ប្រកបដោយជោគជ័យ រាជរដ្ឋាភិបាលបានបន្តដាក់ឱ្យអនុវត្ត «កម្មវិធីជាតិដំណាក់ កាលទី២ (២០២១-២០៣០)» សំដៅធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ តាមរយៈការពង្រឹងស្ថាប័ន និងការបែងចែកមុខងារ ធនធាន សិទ្ធិសម្រេច និងខ្សែគណនេយ្យភាពឱ្យកាន់តែច្បាស់លាស់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ