ខេត្តមណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អនុសាសន៍ណែនាំមួយចំនួន ដល់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះញែក ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យបុគ្គលិក លោកអធិការ លោក លោកស្រីអធិការរង លោក លោកស្រី នាយផ្នែក នាយរងផ្នែក និងមន្ត្រីផ្នែកជំនាញ លោក លោកស្រីនាយ នាយរងនិងមន្រ្តីប៉ុស្ដិ៍នគរបាល រដ្ឋបាលទាំង៦ នៅទី៥ ខែកញ្ញា ឆ្នាំ២០២៦។លោកស្នងការ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងបានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត របស់មន្ត្រីនគរបាលទាំងអស់ ក្នុងការថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ជាមួយគ្នានេះ លោកឧត្តម សេនីយស្នងការ ក៏បានជំរុញដល់មន្ត្រីទាំងអស់ត្រូវ ពង្រឹងវិន័យ និងក្រមសីលធម៌ បន្តប្រកាន់ខ្ជាប់នូវវិន័យកងកម្លាំង និងបង្កើតទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់លើ សន្តិសុខ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស បម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងទាន់ពេលវេលា ត្រូវបង្កើននូវការយកចិត្តទុកដាក់លើការងារ ប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ