ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយ​ជាសហគមន៍​សុខសាន្តមួ​យ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់
Sun,06 September 2026 (Time 10:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ឆ្នាំ​នៃអាណត្តិរាជរដ្ឋាភិបាលនីតិ​កាលទី៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញការអនុវត្តយុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដោយបានជ្រើសរើស និងប្រគល់ពានរង្វាន់ជូនសហគ្រាស ក្រុមហ៊ុន រោងចក្រ​សរុបចំនួន ៩១ ក្នុង​វិស័យ​វាយ​​នភណ្ឌ​ កាត់​ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។

លោក ស៊ុន មេសាអ្នកនាំពាក្យក្រសួងកា​រងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា ក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំង ៩១នោះ មាន ពា​នមាស ៤៩ សហគ្រាស ពានប្រាក់ ២៣ សហគ្រាស និងពានសំរិទ្ធ ១៩ សហគ្រាស។

អ្នកនាំពាក្យក្រសួងការ​ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា៖«ការផ្តល់ពាន​រង្វាន់នេះ មិនមែនគ្រាន់តែជាការលើកសរសើរដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលមានអនុលោមភាពល្អប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់បន្តពង្រឹងការអនុវត្តច្បាប់ការងារ កែ​លម្អ​លក្ខខណ្ឌការងារ និងបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព សុខសាន្ត និងផលិតភាពខ្ពស់»។

សម្រាប់ក្រសួងការងារ បរិយាកាសការងារសុខសាន្ត និងទំនាក់ទំនងវិជ្ជាជីវៈល្អ គឺមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងស្ថិរភាពផលិតកម្ម កាត់បន្ថយវិវាទការងារ និងលើកកម្ពស់ទំនុកចិត្តរបស់និ​យោជក និងវិនិយោគិនផងដែរ។

គួរបញ្ជាក់ថា យុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» កើតចេញពីការអនុវត្តអនុសាសន៍រួមរបស់សម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជំរុញឱ្យអនុវត្ត ក្នុងឱកាសដែលសម្ដេ​ចបាន​អញ្ជើ​ញ​ចុះជួបសំណេះ​សំណាលជាមួយបងប្អូនកម្មករនិយោជិតកាលពីឆ្នាំ ២០២៣ដែលមានគោលបំណងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ​​ឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តច្បាប់ការងារ ការកែលម្អលក្ខខណ្ឌការងារ សុខុមាលភាពកម្មករនិយោជិត និងកា​រពង្រឹង​ទំនាក់​ទំនងវិជ្ជាជីវៈ ដើម្បីបង្កើ​តបរិយាកាសការងារដែលមានសុខដុមរ​មនា សុខសាន្ត និងផលិតភាពខ្ពស់។

យុទ្ធនា​ការនេះត្រូវបានដាក់ឱ្យអ​នុវត្តជាផ្លូវការនៅឆ្នាំ២០២៥ តាមរយៈការរៀបចំជ្រើសរើសពានរង្វាន់ «សហគ្រាសមួយ​ជាសហគម​ន៍សុខសា​ន្ត​មួយ​​» សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដោយផ្អែកលើលក្ខណ​វិនិច្ឆ័យអនុលោ​មភាពចំ​នួ​ន​ ៨។

ជាមួយគ្នានេះ រាជរដ្ឋា​ភិបាលបានកំណត់យកថ្ងៃទី ១ ខែឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ដើម្បីបន្តលើកទឹកចិត្តដ​ល់សហគ្រាស​ដែលអនុ​វត្ត​បា​ន​ល្អ និងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន រោងចក្រផ្សេងទៀតចូលរួមពង្រឹងអនុលោមភាពការងារ លក្ខខណ្ឌការងារ និង​ទំនាក់​ទំនង​វិជ្ជាជីវៈ​ឱ្យកា​ន់​តែ​ប្រសើរ។

ក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួនសហគ្រាស ក្រុមហ៊ុន រោង​ចក្រ​ដែល​បាន​ចុះបញ្ជីជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកើនពីប្រមាណ ៤០,៣០០ ដល់ ៤៧,៧៥៨ ពោល​គឺកើន​ឡើងចំ​នួន ៧,៤៥៨ សហគ្រាស ឬប្រមាណ ១៨.៥ភាគរយ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ