ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេច ម៉ែន សំអន ណែនាំដល់មន្ត្រីបក្សត្រូវដឹកនាំអនុវត្តការងារជំនាញ និងផ្ដល់សេវាជូនពលរដ្ឋឱ្យបានទាន់ពេលវេលានិងតម្រូវការ
Sun,06 September 2026 (Time 09:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ស្វាយរៀង៖សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះខេត្តស្វាយរៀង បានណែនាំដល់មន្ត្រីគណបក្សនៅក្នុងមុខតំណែងបច្ចុប្បន្ន ត្រូវដឹកនាំអនុវត្តការងារជំនាញ ដើម្បីបម្រើដល់គោលនយោបាយអភិវឌ្ឍន៍ជាតិ ពិសេសដឹកនាំសមាជិកបក្សចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព និងធ្វើការឆ្លើយតប រាល់សេវាបម្រើ សេវាតម្រូវការជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីបង្កើតជំនឿមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជារបសគណបក្សប្រជាជនកម្ពុជាផងដែរ។

ការថ្លែងនិងមានប្រសាសន៍ របស់មន្ត្រីជាន់ខ្ពស់គណបក្សបែបនេះបានធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត របស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មាធិការកណ្តាលគណបក្ស គណៈកម្មាធិការគណបក្សខេត្តស្រុក ក្រុង ចុះជួយខេត្តនិងលោក លោកស្រីនៅក្នុងថ្នាក់ដឹកនាំគណបក្សនៅតាមមន្ទីរ អង្គភាព ជុំវិញខេត្តប្រមាណជាង២០០នាក់ផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងឈានមកដល់នាពេលខាងមុខនេះ ដើម្បីច្បាមយកតួនាទីដឹកនាំ ជាប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងខេត្តស្វាយរៀង គប្បីមន្ត្រីគណបក្សគ្រប់ឋានុក្រម ត្រូវត្រៀមគ្រប់មធ្យោបាយ គិតទាំងការរៀបចំសមាសភាពក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិថ្មី ការងារពង្រឹងសមាជិកចាស់ ចលនាគៀងគរពង្រីកសមាជិកថ្មី ផ្តល់បណ្ណ័សម្គាល់សមាជិកបក្ស ណែនាំសមាជិកបក្សត្រៀមលិខិតស្នាមផ្សេងៗដើម្បីបំរើការបោះឆ្នោត ត្រៀមដឹកនាំពលរដ្ឋដែលមានអាយុ គ្រប់ ឱ្យទៅចុះឈ្មោះបោះឆ្នោត និងធ្វើការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ/សង្កាត់ ក្នុងករណីពលរដ្ឋដែលជាសមាជិកបក្សមានការរខ្វះឯកសារបំរើការបោះឆ្នោត មន្រ្តីមូលដ្ឋាននោះត្រូវសហការជាមួយគណៈកម្មការរៀបចំបោះឆ្នោត ធ្វើការចេញបណ្ណ័សំគាល់ដើម្បីផ្តល់ឱ្យគាត់ប្រើប្រាស់ក្នុងការបោះឆ្នោតបំពេញកាព្វកិច្ច។

ជាមួយនោះដែរសម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារគណបក្សចុះជួយភូមិ ឃុំ សង្កាត់ ស្រុក ក្រុង និងមន្ត្រីបក្សថ្នាក់ខេត្ត ស្រុក បានល្អទាំងការងារសេដ្ឋកិច្ច សន្តិសុខសង្គម ជាពិសេសជីវភាពសង្គមគ្រួសារត្រូវបានលើកកំពស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ