ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលគ្រោងដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន ទៅជាការប្រើប្រាស់ថាមពលអគ្គិសនីវិញ។លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលេីកឡេីងដូចនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ លោកថាកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលអគ្គិសនី និងថាមពលស្អាតផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈ និងប្រេងឥន្ធនៈ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសិក្សារៀបចំយន្តការ និងគ្រោងដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ទៅជាការប្រើប្រាស់ថាមពលអគ្គិសនី។ កម្មវិធីនេះ នឹងចាប់ផ្តើមសាកល្បងលើការបំប្លែងរ៉ឺម៉កកង់បីប្រមាណជាង ៦ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅកាន់បណ្តាខេត្តនានា។លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានគិតគូរដាក់ចេញនូវវិធានការពង្រឹងសន្តិសុខថាមពល កាត់បន្ថយហានិភ័យពីការរំខានដល់ការផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពលផងដែរ។សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានរ៉ឺម៉កកង់បី រួមមាន រ៉ឺម៉កកង់បីបែបប្រពៃណី ម៉ូតូកង់បីបែបទំនើប និងកង់បីឥណ្ឌា នៅទូទាំងប្រទេសប្រមាណជាង ១០ម៉ឺនគ្រឿង។ ក្នុងនោះ នៅរាជធានីភ្នំពេញ តាមការប៉ាន់ប្រមាណរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានអ្នកប្រកបរបររ៉ឺម៉កកង់បីអនឡាញ រួមទាំងកង់បីឥណ្ឌា និងកង់បីបែបប្រពៃណីខ្មែរខ្លះៗ ប្រមាណ ៥ម៉ឺនគ្រឿង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ