សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ នៅវត្តសារាវ័ន្តតេជោ រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ជារៀងរាល់ឆ្នាំ វេនកាន់បិណ្ឌទី៤ នេះ ជាវេនកាន់បិណ្ឌរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ។ កាលពីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងពិធីសូត្រមន្ត សម្តេចកិត្តិសង្គហបណ្ឌិតបានចាត់ចំណាងចូលរួមមាន÷ លោកជំទាវ ម៉ែន សំអុីន និងឯកឧត្តម នួន បូរ៉ា លោកជំទាវ ម៉ែន សំអូន និងឯកឧត្តម សៅ សារ៉េន លោកជំទាវ ឃួន មុំ និងឯកឧត្តម ឡោ ប៊ុនហុយ ព្រមទាំងក្រុមគ្រួសារសាញាតិ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករប្រកបដោយសទ្ធាជ្រះថ្លា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មានពិធីថ្វាយបង្គំនមសក្ការ ព្រះរតន:ត្រៃ សមាទានសីល និមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្ត និងការសម្តែងធម៌ទេសនា។ចំណែកឯថ្ងៃនេះ វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកចង្ហាន់បិណ្ឌបាត្រ មានបាយសម្លរ នំចំណី រាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ