ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ដ្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រពង្រីកសក្តានុពលអាងទឹកតំបន់ប៉ូលទី ៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា
Wed,02 September 2026 (Time 09:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងពង្រីកសក្តានុពលប្រព័ន្ធអាងស្តុកទឹក នៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា សំដៅធានាសន្តិសុខទឹក ការពារបរិស្ថាន កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ដ្រី បានផ្តោតលើការពិនិត្យស្ថានភាពបច្ចុប្បន្ន ការកំណត់ទិសដៅអាទិភាព និងការរៀបចំផែនការមេ ដោយជំរុញឱ្យមានការសិក្សាផ្លូវទឹក និងលើកផែនការស្តារអាងស្តុកទឹកតាមលំអានផ្លូវទឹកធម្មជាតិ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទាំងក្នុងរដូវវស្សា និងរដូវប្រាំង។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជាក់ពីការរៀបចំប្រព័ន្ធរំដោះទឹក និងប្រឡាយស្រោចស្រព ដើម្បីបង្កើនផលិតភាពកសិកម្ម និងទ្រទ្រង់សេដ្ឋកិច្ចសហគមន៍តាមព្រំដែន ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងបំពាក់ស្ថានីយស្វ័យប្រវត្តិ រួមទាំងអភិវឌ្ឍអាងទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងវិស័យទេសចរណ៍។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ចុះសិក្សាវាយតម្លៃដល់ទីតាំងជាក់ស្តែង ដើម្បីធានាឱ្យការរៀបចំផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ