ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីសូត្រមន្តក្នុងឱកាសកាន់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងពិធីបុណ្យដ៏មានន័យនេះ លោកជំទាវបណ្ឌិត បានអញ្ជើញអមដំណើរដោយលោកឪពុក អ្នកម្តាយ សហការី ថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។ក្នុងបរិយាកាសនៃពិធីសាសនា លោកជំទាវបណ្ឌិត បានអញ្ជើញថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក៏ដូចជាវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី សូមឱ្យជួបតែសេចក្តីសុខ និងសុភមង្គល។ទន្ទឹមនឹងនេះ ដោយមានសេចក្តីព្រួយបារម្ភចំពោះស្ថានភាពគ្រោះមហន្តរាយ លោកជំទាវបណ្ឌិត ក៏បានបួងសួងឱ្យប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅតាមបណ្ដាខេត្តនានា បានជួបតែសុខសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ទាំងពួង និងឆាប់បានវិលត្រឡប់មករស់នៅដោយសុខសាន្តដូចប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខនេះ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ