ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ សៅ សុខា៖​​​​ រឿងពាក់ស័ក្តិជារឿងងាយនោះទេ បើយើងពាក់ដោយគ្មានការទទួលខុសត្រូវ និងបម្រើប្រជាជន​
Tue,29 September 2026 (Time 10:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា តួនាទីកាន់តែធំ ការទទួលខុសត្រូវកាន់តែធំ ហើយកុំមើលឃើញស័ក្តិពាក់នៅលើស្មា​ ចង់ពាក់ស័ក្តិ​ តែមានសំណួរសួរថា តើពាក់ស័ក្តិហ្នឹងអាចធ្វើការបានជូនប្រជាជនហើយ ឬនៅ? ពាក់ស័ក្តិហ្នឹង តើអាចបំពេញការងារជូនកងទ័ពបាន ឬនៅ?ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់​ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ​ ជាមួយបណ្ដាប្រទេសជាមិត្ត និងការចាត់តាំងសមយុទ្ធក្នុងកងយោធពលខេមរភូមិន្ទ ផងនោះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាលជាមួយកងកម្លាំងដែលត្រូវទៅចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពបី ប្រទេសកម្ពុជា-ឡាវ-វៀតណាម។ ពិធីនេះបានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានទ័ពពិសេស កំបូល រាជធានីភ្នំពេញ។ត្រង់ចំណុចនេះ​ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ​«​រឿងពាក់ស័ក្តិជារឿងងាយនោះទេ បើយើងពាក់ដោយគ្មានការទទួលខុសត្រូវ ប៉ុន្តែបើមានការទទួលខុសត្រូវពាក់ស័ក្តិ​ គឺមិនមែនជារឿងងាយស្រួលនោះទេ។ ខណៈក៏មានកងទ័ពមួយចំនួនមិនចង់ពាក់ស័ក្តិលើស្មាផង»។​នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា​ ព្រះមហាក្សត្រ ជាព្រះតំណាងកំពូលឱ្យអំណាចដឹកនាំរបស់ជាតិ ដូច្នេះប្រជារាស្ត្រទូទាំងប្រទេស​ ត្រូវតែគោរពរដ្ឋធម្មនុញ្ញ ដោយមានការបែងចែកតាមឋានានុក្រម។ ចំពោះការ ផ្តល់តួនាទី ឋានៈដល់មន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន សូមកុំគិតថាទាំងនេះ គឺជាកាដូ​ឬសំណាងទេវតា ទម្លាក់មកឱ្យសោះ។ សូមកុំភ្លេចថា​ នេះជាការផ្តល់ជំនឿទុកចិត្តពីប្រជាជន ដែលជាម្ចាស់អំណាចតាមរយៈការបោះឆ្នោត​ជូនគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដើម្បីដឹកនាំរដ្ឋាភិបាល។ជាមួយគ្នានេះនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា តាមរយៈលទ្ធផលនៃការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ ដើម្បីបង្កើតរដ្ឋាភិបាល និងតាក់តែងច្បាប់គ្រប់គ្រងប្រទេស។​ ចំពោះច្បាប់ដែលតាក់តែងឡើង គឺផ្តល់ផលប្រយោជន៍ និងបម្រើប្រជាជនគ្រប់រូប ដូច្នេះហើយក្នុងនាមយើងជាមន្ត្រីរាជការ ជាកងកម្លាំងជាអ្នកអនុវត្តច្បាប់ ដូចនេះយើងខ្ញុំបម្រើរបស់ប្រជាជន ត្រង់ចំណុចនេះបើមានតួនាទីកាន់តែធំ ការទទួលខុសត្រូវ និងអំរែកកាន់តែធ្ងន់។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ