ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បុណ្យភ្ជុំបិណ្ឌ ឧបនាយករដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ឲ្យផ្អាកចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន​រួមទាំងចាប់ផាកល្បឿន, បើកបញ្ច្រាស់​ និងរំលោភភ្លើងសញ្ញានៅបន្តចាប់ផាក
Sun,27 September 2026 (Time 08:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ភ្នំពេញ៖ រដូវកាលបុណ្យភ្ជុំបិណ្ឌ! ឧបនាយករដ្ឋមន្រ្តី​ ស​ សុខា​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានចេញបទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស​ ត្រូវផ្អាកការចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួននៅលើដងផ្លូវ។ នៅក្នុងចំណោមបទល្មើស ចរាចរណ៍ដែលតម្រូវឲ្យផ្អាកនោះ​ រួមមានទាំងការចាប់ល្បឿនហួសកំណត់​ ដែលនៅលើបណ្តាញសង្គម​ តែងតែឃើញបងប្អូនបានចែកចាយជាច្រើន។លោក​ ទូច​ សុខ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានបញ្ជាក់ថា​ ក្រោយពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងជំនាញ, អភិសន្តិបណ្ឌិត​ ស​ សុខា​ បានណែនាំឲ្យផ្អាកបណ្តោះអាសន្នចំពោះការចាប់ផាកពិន័យបទល្មើសចរាចរណ៍លើដងផ្លូវ​មួយចំនួន ពោលទុកតែ​ ២បទល្មើសប៉ុណ្ណោះ​ ដែលនគរបាលចរាចរណ៍នៅបន្តចាប់ផាក​ គឺបើកបញ្ច្រាស់ទិសចរាចរណ៍​ និងការរំលោភភ្លើងសញ្ញាចរាចរណ៍។ទោះពីយ៉ាងណា លោក ទូច សុឃៈ បញ្ជាក់ថា យើងក៏មិនផ្តល់ឱកាស ឬបណ្តែតបណ្តោយបងប្អូនដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងប្រើប្រាស់ផ្លូវមិនយកចិត្តទុកដាក់ ឬមិនគិតអំពីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវ និងសុវត្ថិភាពសាធារណជនទូទៅនោះទេ។​ ថ្នាក់ដឹកនាំនៅតែជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋទាំងអស់គោរពឱ្យបានម៉ត់ចត់ចំពោះច្បាប់ និងប្រកាន់ឱ្យបាននូវសីលធម៌ក្នុងការបើកបរ​ ជាពិសេសត្រូវមានការយោគយល់ខ្ពស់ក្នុងការធ្វើដំណើរលើដងផ្លូវ។លោក ទូច សុឃៈ ក៏បានទទូចបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ នៅពេលមកដល់ទីតាំងផ្លូវដែលមានសកម្មចរាចរណ៍មញាញឹក ទីប្រជុំជន​ តាមផ្សារ ជាពិសេសនៅតាមមុខវត្តអារាមនីមួយៗ សូមមេត្តាអត់ធ្មត់ដោយបន្ថយល្បឿន រង់ចាំជាជួរ លំដាបលំដោយចៀសវាងការជ្រែឆ្វេង ស្តាំ​ដែលនាំឱ្យចរាចរណ៍ស្ទះជាដើម។លោក ទូច សុឃៈ បានរម្លឹកថា សូមកុំទៅកាន់គន្លងផ្លូវទិសដៅ ដែលមានយានយន្តផ្សេងទៀតមកនៅពីមុខ ការគោរពផ្លូវអាទិភាព និងគោរពគ្នានៅលើដងផ្លូវនេះ គឺជាកត្តាមួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍នៅលើដងផ្លូវជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ