ភ្នំពេញ៖ គិតត្រឹមខែសីហា ឆ្នាំ២០២៦ ទីផ្សារនាំចេញរបស់កម្ពុជាបានពង្រីកខ្លួនដល់ ១៧៧ ប្រទេស ដែលជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃយុទ្ធសាស្ត្រ «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ របាយការណ៍វឌ្ឍនភាពស្តីពីការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការតភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់នៃវិស័យពាណិជ្ជកម្ម។ ទោះបីជាពិភពលោកស្ថិតក្នុងបរិបទដ៏ស្មុគស្មាញ និងមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចក្តី ប៉ុន្តែការនាំចេញរបស់កម្ពុជាបានកើនឡើងជាលំដាប់ រហូតដល់ ៣៤ ៩៦០ លានដុល្លារអាមេរិក ស្មើនឹង ១៨,០៤%។ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី តំបន់ និងពហុភាគី។ ទន្ទឹមនឹងនេះ ក្រសួងក៏បានផ្តោតលើការធ្វើសាមញ្ញកម្ម និងឌីជីថលូបនីយកម្មសេវាសាធារណៈ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។ក្រៅពីការពង្រីកទីផ្សារ កម្ពុជាក៏កំពុងបន្តជំរុញយុទ្ធនាការ «ផលិតផលផលិតនៅកម្ពុជា (Made In Cambodia)» ដើម្បីលើកកម្ពស់ផលិតផលកសិ-កែច្នៃក្នុងស្រុក ឱ្យឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។ ស្របពេលជាមួយគ្នានេះ កម្ពុជាកំពុងរៀបចំនីតិវិធីសម្រាប់កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយមិនប្រើក្រដាសស្នាមក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មឱ្យកាន់តែរលូន។ការជំរុញការតភ្ជាប់ទីផ្សារនេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាកាតាលីករដ៏សំខាន់ ក្នុងការជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម កាត់បន្ថយគម្លាតជញ្ជីងពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ