ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី បញ្ជាយ៉ាងមុឺងម៉ាត់ដល់គ្រប់ស្ថាប័នពាក់ព័ន្ធឲ្យពង្រឹងការងារសង្គ្រោះបន្ទាន់ និងត្រៀមបង្ការគ្រោះទឹកជំនន់ជាអាទិភាពខ្អស់
Sat,26 September 2026 (Time 11:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដោយចាត់ទុកអាយុជីវិតប្រជាពលរដ្ឋជាអាទិភាពចម្បង។សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋបាលរាជធានី-ខេត្ត បន្តតាមដានស្ថានការណ៍ឱ្យបានជាប់លាប់ និងកំណត់ទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈទាំងកម្លាំង និងមធ្យោបាយ ដើម្បីចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅគ្រប់តំបន់។ដោយឡែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដាន និងព្យាករណ៍អាកាសធាតុឱ្យបានញឹកញាប់ រួចជូនដំណឹងដល់សាធារណជន ជាពិសេសអ្នករស់នៅតំបន់ងាយរងគ្រោះ និងប្រជានេសាទនៅសមុទ្រ ដើម្បីបង្ការហានិភ័យដែលអាចកើតមានឡើងចំពោះអាយុជីវិតមនុស្ស សត្វពាហនៈ និងទ្រព្យសម្បត្តិ។ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងកម្លាំងជំនាញទាំងអស់ ដែលបានចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ