ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ពីបញ្ហាប្រឈម និងដាក់ចេញនូវការណែនាំតម្រង់ទិសលើវិធានការគន្លឹះអាទិភាពធំៗចំនួន ៣ ដើម្បីធានាឱ្យអភិបាលកិច្ចមូលដ្ឋានកាន់តែរឹងមាំ តម្លាភាព និងឆ្លើយតបចំតម្រូវការរបស់ប្រជាពលរដ្ឋ។ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី១១ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សួស ប្រាថ្នាបានបញ្ជាក់ថា វិធានការគន្លឹះទាំង ៣ ធំៗនោះ រួមមាន៖ ១. រដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់តាមដាន និងគាំទ្រយ៉ាងម៉ឺងម៉ាត់លើការអនុវត្តគម្រោងតាមសៀវភៅណែនាំ (សៀវភៅ PIM) ដោយផ្តោតលើ៖ ការរឹតបន្តឹងបុរេលក្ខណសម្បត្តិអ្នកទទួលការ, តម្លាភាពក្នុងការដេញថ្លៃ,ការទប់ស្កាត់ភាពមិនប្រក្រតីនៃការបន្ថែមទំហំការងារ និងការពង្រឹងការត្រួតពិនិត្យបច្ចេកទេស និងគុណភាពសំណង់ជាដើម។ទី២. ការកសាងផែនការ និងការគ្រប់គ្រងថវិកាវិស័យសង្គម រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ត្រូវ រៀបចំកសាងកម្មវិធីវិនិយោគឱ្យទាន់ពេលវេលា និងឆ្លុះបញ្ចាំងពីតម្រូវការអាទិភាពពិតប្រាកដរបស់ប្រជាពលរដ្ឋ។ លុបបំបាត់ជាបន្ទាន់នូវទម្លាប់ចាស់ដែលទុកឱ្យស្មៀនឃុំ-សង្កាត់ចាត់ចែងថវិកាតែម្នាក់ឯង ដោយត្រូវប្រើប្រាស់ប្រព័ន្ធតាមដានថវិកាដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាតម្លាភាព និងគណនេយ្យភាព។ជំរុញការចាត់ចែង និងអនុវត្តចំណាយឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមស្មារតីសារាចរអន្តរក្រសួងលេខ ០០៧។ទី៣. ការលើកកម្ពស់គុណភាពសេវាតាមយន្តការច្រកចេញចូលតែមួយ ត្រូវ ផ្តល់សេវាឱ្យបានត្រឹមត្រូវតាមនីតិវិធី, ការកែលម្អទីកន្លែងផ្តល់សេវា,ការពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹងក្រមសីលធម៌មន្ត្រីជួរមុខជាមួយគ្នានេះ ផងដែរ ឯកឧត្តម សួស ប្រាថ្នា បានស្នើឱ្យថ្នាក់ដឹកនាំរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធទាំងអស់ នាំយកស្មារតី និងខ្លឹមសារណែនាំទាំងនេះ ទៅដាក់ចេញជាផែនការសកម្មភាពអនុវត្តជាក់ស្តែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ ឆ្លើយតបរហ័ស និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ