រាជធានីភ្នំពេញ ៖ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ជនសង្ស័យម្នាក់ ជាម្ចាស់គណនេយ្យហ្វេសបុសឈ្មោះ Hok Nave ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធការបែកធ្លាយសម្លេងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយបានប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា នៅសមរភូមិមុខ ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើគណនេយ្យផ្ទាល់ខ្លួនរបស់លោកថា « ខ្ញុំបាទសូមគោរពជុំរាបជូនមហាជនមេត្តាជូនជ្រាបថា (បុរសម្នាក់ឈ្មោះពិតគឹម ភិរម្យជាម្ចាស់គណនីហ្វេសស្បុកឈ្មោះHok Nave)ដែលកំពុងតែមានការជជែកវែកញែករឿង បែកធ្លាយសម្លេង និងប៉ះពាល់កិត្តិយសវីរះកងទ័ពនិងលើប្អូនស្រីដោយសំណូមពរដល់សមត្ថកិច្ចយើងខ្ញុំឱ្យមានចំណាត់ការលើជននោះសមត្ថកិច្ចយើងខ្ញុំបាទធ្វើការឃាត់ខ្លួនរួចហើយបាទ » ។គួរជម្រាបថា ៖ សម្លេងបែកធ្លាយ ដោយប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជានៅសមរភូមិមុខ នេះ បានទទួលការខឹងសម្បា និងមិនអាចទទួលយកបាននោះឡើយ ពីសំណាក់មហាជនលើបណ្តាញសង្គម ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសគឺវីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលកំពុងបំពេញភារកិច្ចដ៏ឧដ្តុងឧត្តមក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់ប្រទេសជាតិ ពីការឈ្លានពានពីសំណាក់រដ្ឋបរទេសជិតខាង ។ពាក្យពេជន៍ពុំសមរម្យរបស់បុគ្គលខាងលើរូបនេះ បានភ្ជាប់ខ្លឹមសារថា « ការជួយជំនួយដល់កងទ័ពគ្មានចំណេញអ្វីនោះឡើយ , កងទ័ពទាំងនោះ គ្មានតម្លៃអ្វីទេ នាំតែបំបង់បាយ តិចចង់បាននេះ តិចចង់បាននោះ , កងទ័ពគ្មានស្មោះត្រង់អីទេ គិតតែប្រយោជន៍រៀងៗខ្លួន , ពេលមានជំនួយស្បៀងច្រើន ចង់ហៅ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មកទទួល ក៏បានដែរ ទទួលជាលក្ខណៈវីអាយភីទៅទៀត .ល. ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ