ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈប្រតិភូ ស.ស.យ.ក. ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
Thu,24 September 2026 (Time 06:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 12នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តំណាងឯកឧត្តម ហ៊ុន ម៉ានី និងអមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងគណៈកម្មាធិការកណ្តាល សរុប ៣៣ រូប បានអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។

ពិធីនេះត្រូវបានរៀបចំឡើង ក្នុងឱកាសរំឭកខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦) ដើម្បីរំឭកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។

ការចូលរួមរបស់គណៈប្រតិភូ ស.ស.យ.ក. ក្នុងឱកាសដ៏មានអត្ថន័យនេះ ក៏ជាការចូលរួមរំឭក និងបង្ហាញពីស្មារតីរបស់ក្រុមគ្រួសារ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ ជាពិសេសក្នុងចំណោមយុវជន ដើម្បីចូលរួមគោរពច្បាប់ បំពេញកាតព្វកិច្ចជាពលរដ្ឋ និងរួមចំណែកក្នុងការកសាងសង្គមប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ