ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់ចេញផែនការរក្សាសន្ដិសុខជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចុះបំពេញភារកិច្ចដើម្បីផ្សព្វផ្សាយព័ត៌មាន នៃកិច្ចប្រកិច្ចប្រតិបត្តិការបង្រ្កាប Online Scams
Wed,23 September 2026 (Time 01:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រជុំដាក់ចេញផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន២៣ ស្មើនឹង៧៥រូប រួមទាំងបណ្តាញព័ត៌មាន ក្នុងស្រុកផងនោះ ដែលចុះបំពេញភារកិច្ច ថតរូបភាព និងយកព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មាន នៃកិច្ចប្រកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរាជធានីភ្នំពេញ និងចុះមកត្រួតពិនិត្យថតរូបភាពយកព័ត៌មាន នៅទីតាំងឃ្លាំងរក្សាទុកវត្ថតាងជាម្ភារៈ ឧបករណ៍ ជាមធ្យោបាយបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ដែលសមត្ថកិច្ចបង្រ្កាប ដកហូតវត្ថុតាងទាំងនេះ កាលពីកន្លងទៅ សមត្ថកិច្ចបានអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា លទ្ធផលយុទ្ធនាការបោសសម្អាតបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ (Online Scams) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បង្ក្រាបបាន ២១២ករណី ឃាត់មនុស្ស ៣,៩១៥នាក់ (ស្រី ៦៤៧នាក់) លើ ២៤ សញ្ជាតិ ។

ដកហូតសម្ភារ រួមមាន៖ ១-Desktop ១,០៦១ គ្រឿង ,២-Laptop ៩២៣ គ្រឿង ,៣-CPU ២,០៦៤ គ្រឿង ,៤-Monitor ៣,៩៥២ គ្រឿង ,៥-ALL in One ៣,១៧០ គ្រឿង ,៦-I-Mac+Mac-book ២៣ គ្រឿង ,៧-ទូរស័ព្ទ ២៩,៩០០ គ្រឿង ,៨-Ipad+Tablet ៦៤ គ្រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ