ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃនេះដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិនេះបានរំលេចអំពីភាពចាំបាច់ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនមួយនេះ ក្នុងនាមកម្ពុជាជាប្រទេសរងគ្រោះមួយដែរនោះ។សន្និសីទអន្តរជាតិនេះនឹងមានប្រទេសជាង ២០ចូលរួម មានដូចជា សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេសសមាជិកអាស៊ាន រួមនឹងស្ថាប័នអន្តរជាតិ និងអង្គការដៃគូ ដែលវាគឺជាការប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ និងមន្ត្រីអនុវត្តច្បាប់មកពីបណ្តាប្រទេសនានាឱ្យមកអង្គុយជុំគ្នា ធ្វើការសិក្សា ពិភាក្សា និងលើកជាទស្សនៈរួម ក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដែលកំពុងគម្រាមកំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរ ហើយបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់កម្ពុជានៅមុនសន្និសីទនេះចាប់ផ្តើមថាការចូលរួមរបស់បណ្តាប្រទេស រួមនឹងស្ថាប័នអន្តរជាតិ និងអង្គការដៃគូផងនោះនឹងក្លាយជាកម្លាំងរួមដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំង និងឈានទៅដល់ការបិទបញ្ចប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ព្រោះថាប្រទេសមួយតែម្នាក់ឯងមិនអាចធ្វើការងារនេះបានឡើយ ចាំបាច់ត្រូវរួមគ្នា គាំទ្រគ្នា ចែករំលែកបទពិសោធន៍ឱ្យគ្នា និងជួយបណ្តុះបណ្តាលគ្នា ដើម្បីការបំពេញការងារនេះឱ្យជោគជ័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ