ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បារាំង និងកាណាដា ប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ
Tue,22 September 2026 (Time 11:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីកាណាដា បានប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ កត្តាប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះនៃតម្លៃប្រជាធិបតេយ្យ បន្ទាប់ពីមេដឹកនាំទាំងពីរជួបគ្នានៅតំបន់ Saint-Pierre and Miquelon របស់បារាំង ដែលស្ថិតនៅក្បែរឆ្នេរ Atlantic របស់កាណាដា។

លោក Mark Carney បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួម ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ថា «សង្គមរបស់យើងកំពុងរងការញ័ររង្គើដោយព្យុះថ្មីៗ ដូចជាភាពវឹកវរបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ភាពចុះខ្សោយនៃគោលការណ៍ប្រជាធិបតេយ្យ និងការគំរាមកំហែងថ្មីៗចំពោះអធិបតេយ្យភាពរបស់យើង។ វាដល់ពេលហើយដែលយើងត្រូវពង្រឹងទំនាក់ទំនងរបស់យើង»។

«ប្រទេសទាំងពីរជឿជាក់លើលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការគោរពច្បាប់អន្តរជាតិ ការធ្វើពាណិជ្ជកម្មសេរី និងយុត្តិធម៌ វិទ្យាសាស្ត្រជាមូលដ្ឋានសម្រាប់ការសម្រេចចិត្ត និងស្វ័យភាពជាយុទ្ធសាស្ត្រដែលយើងត្រូវការពារ»។ នេះជាការបញ្ជាក់របស់លោក Macron ដោយបន្ថែមថា ភាគីសម្ព័ន្ធទាំងពីរបានឯកភាពគ្នាពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ នៅក្នុងវិស័យនានា រាប់ចាប់ពីវិស័យអវកាស និងអាកាសធាតុ រហូតដល់វិស័យថាមពល។

គួរបញ្ជាក់ថា ទស្សនកិច្ចទៅកាន់តំបន់ Saint-Pierre and Miquelon ដែលជាលើកដំបូងដោយប្រធានាធិបតីបារាំងចាប់តាំងពីឆ្នាំ២០១៤ និងជាលើកដំបូងសម្រាប់នាយករដ្ឋមន្ត្រីកាណាដាផងនោះ បានកើតមានឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហោះរូបមួយសន្លឹកដែលបង្ហាញពីកោះនានា ក៏ដូចជាប្រទេសកាណាដាទាំងមូល និងប្រទេសដទៃទៀតនៅអាមេរិកខាងជើង គ្របដណ្ដប់ដោយទង់ជាតិអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ