ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ផ្តោតលើការបណ្តុះបណ្តាលជំនាញសម្រាប់ការងារ និងអាជីពជាក់ស្តែង
Tue,22 September 2026 (Time 03:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

(កំពង់ចាម)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ជាគ្រឹះស្ថានរដ្ឋតែមួយគត់ក្នុងខេត្តដែលផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញដែលទីផ្សារការងារត្រូវការ ផ្សារភ្ជាប់ការរៀនទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សមានសមត្ថភាពពិតប្រាកដ និងមានឱកាសការងារកាន់តែច្បាស់។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ចំណុចពិសេសរបស់វិទ្យាស្ថាន គឺការផ្តោតលើ «ជំនាញសម្រាប់ការងារ» ដោយសិស្សមិនត្រឹមតែរៀនទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែទទួលបានការអនុវត្តផ្ទាល់ជាមួយឧបករណ៍ និងបរិក្ខារបច្ចេកទេស ព្រមទាំងការណែនាំពីគ្រូ និងអ្នកជំនាញ ដើម្បីបង្កើនជំនាញ និងទំនុកចិត្តមុនចូលប្រឡូកក្នុងពិភពការងារ។

លោកនាយកមានប្រសាសន៍ថា៖ «យើងផ្តោតលើជំនាញសម្រាប់ការងារ ឱ្យសិស្សមានសមត្ថភាពពិតប្រាកដ ស្របតាមតម្រូវការរបស់ទីផ្សារការងារ និងសង្គម»។

លោកបានបន្តថា វិទ្យាស្ថានក៏ខិតខំបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សហគ្រាស និងដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ឱកាសឱ្យសិស្សចុះកម្មសិក្សា ហាត់ការ និងអនុវត្តការងារជាក់ស្តែង ព្រមទាំងបង្កើនឱកាសទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

ជាមួយគ្នានេះ វិទ្យាស្ថានមានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធាន និងក្រុមប្រឹក្សាផ្តល់យោបល់ ដែលមានប្រធានសភាពាណិជ្ជកម្មខេត្តជាប្រធាន ដើម្បីចូលរួមគាំទ្រ និងផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញជាមួយតម្រូវការរបស់ទីផ្សារការងារផងដែរ។

បើតាមលោកនាយក សម្រាប់ការជួយសម្រួលដល់សិស្ស វិទ្យាស្ថានក៏ផ្តល់កន្លែងស្នាក់នៅ ទឹក និងភ្លើងដោយមិនគិតថ្លៃ។ លោក ហាវ ធិន បានបញ្ជាក់ថា ការបណ្តុះបណ្តាលមិនត្រឹមតែមានគោលដៅឱ្យសិស្សមានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានសមត្ថភាពបង្កើតមុខរបរ និងឈានទៅជាសហគ្រិនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ