កណ្តាល៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន២៣ ស្មើនឹង៧៥រូប បានចុះយកព័ត៌មាននៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះ ជីងស៉ីហួយ ស្ថិតនៅភូមិព្រែកសឹង (ជ្រៃធំ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២ដឹកនាំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន។ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ ត្រូវសមត្ថកិច្ចចុះបង្ក្រាបនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ ដែលមានឈ្មោះ ឈីវ យិនអ៊ូ ជាកម្មសិទ្ធិករនិងឈ្មោះ ចន រីសស្គីន ជាអ្នកឈរឈ្មោះ។ទីតាំងនេះត្រូវបានបិទឃ្លុំ (seal) ទាំងស្រុង ដោយតុលាការបានចេញដីការបង្គាប់ឱ្យចាប់ខ្លួនមេក្លោង ឈីវ យិនអ៊ូ និង ចន រីសស្ទីន អនុវត្តច្បាប់ តែជននេះកំពុងគេចខ្លួន និងក៏បានស្នើដាក់មុខសញ្ញាទាំងពីរ ក្នុងនិវេទន៍ក្រហមរបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ស្វែងរកចាប់ខ្លួន។ទីតាំងនេះត្រូវបានសង្ស័យមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានម្ចាស់ និងបុគ្គលិកចាកចេញចោលមុនសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ។ តាមការត្រួតពិនិត្យទីតាំងនេះមានអគារចំនួន ៥៥ខ្នងផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួន ៤ ៧០៧បន្ទប់ ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ គ្រុប របស់បុគ្គល ចេន ហ្ស៉ី ដែលជាធំរបស់ព្រីនស៍ និងត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ។ នេះបេីយោងតាមការឱ្យដឹងពីអាជ្ញាធរ និងសមត្ថកិច្ច។ដោយឡែកសម្រាប់វត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការ រួមមាន កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរសព្ទដៃ ១១,៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Serversr) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កប្លេ លិខិតឆ្លងដែន និងសម្ភារផ្សេងៗទៀត ផងដែរ។លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានឱ្យដឹងថា ទីតាំងនេះជារបស់ក្រុមហ៊ុន ជីងស៉ីហួយ ត្រូវចុះបញ្ជីកាលពីឆ្នាំ២០២៤ ដោយស្នើសុំវិនិយោគលើអចលនទ្រព្យ និងកាស៉ីណូ នៅលើផ្ទៃដីជាង ៥១ហិកតា។ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខេត្តចូលមកគ្រប់គ្រង និងបិទឃ្លុំ គឺបានតាមដានត្រួតពិនិត្យជាប្រចាំ ដោយកាត់ផ្តាច់ភ្លើង ប្រព័ន្ធអ៉ីនធឺណែត និងទឹក ពោលគឺ មិនអនុញ្ញាតឱ្យមានបទល្មើស Online Scams កើតឡើងលើទឹកដីខេត្តកណ្តាលឡើងវិញនោះឡើយ។ពាក់ព័ន្ធនឹងសំណុំរៀងនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការរាជធានីភ្នំពេញ បានឱ្យដឹងថា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿង Online Scams កម្ពុជា លោកថា ជាទីតាំងបង្ក្រាប Online Scams កម្ពុជា មិនមែនជាទីតាំងឧក្រិដ្ឋកម្ម Online Scams នោះទេ កម្ពុជា គឺជាប្រទេសរងគ្រោះ។ ហើយកម្ពុជាជាប្រទេសទី១ នៅក្នុងតំបន់ ដែលមានច្បាប់ប្រឆាំង Online Scams។ ការណ៍នេះជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មេីស Online Scams៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ