ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ឈន សាណាត អញ្ជើញប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ ក្នុងរចនាសម្ព័ន្ធមណ្ឌលអប់រំកែប្រែទី៥
Wed,02 September 2026 (Time 07:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ភ្នំពេញ៖ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឆែម សុជាតិ ជាប្រធានមណ្ឌលអប់រំកែប្រែទី៥ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីទាំង ៧៨រូប ចំណុះមណ្ឌលអប់រំកែប្រែទី៥ ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងអង្គភាពពាក់ព័ន្ធ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានថ្មី នៃមណ្ឌលអប់រំកែប្រែទី៥ ឯកឧត្តម អគ្គនាយក មានមតិផ្តាំផ្ញើរមួយចំនួនដល់មន្រ្តីមណ្ឌលអប់រំកែប្រែទី៥ទាំងអស់ ៖

ត្រូវពង្រឹងការងារគ្រប់គ្រងជនជាប់ឃុំ គ្រប់គ្រងសំណុំរឿង ឬសំណុំឯកសារពាក់ព័ន្ធរបស់ ជនជាប់ឃុំ ត្រូវធ្វើបច្ចុប្បន្នភាព និងពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ព្រមទាំងសហការជាមួយ អង្គភាពពាក់ព័ន្ធក្នុងការបញ្ជាក់អំពីសាវតាជាតិរបស់ជនជាប់ឃុំ ។

ការអនុវត្តត្រូវផ្អែកលើគោលការណ៍ច្បាប់ជាមូលដ្ឋាន នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងសេចក្តីណែនាំជំនាញ ព្រមទាំងលិខិតបទដ្ឋានជាធរមាននានា ។

ពង្រឹងការងារស៊ើបការណ៍អប់រំ ការគ្រប់គ្រងមុខសញ្ញាសំខាន់ៗ ការធ្វើចំណាត់ថ្នាក់សន្តិសុខ និងរៀបចំឃុំឃាំងឱ្យបានត្រឹមត្រូវតាមការកំណត់។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពេលបញ្ចេញ ជនជាប់ឃុំក្រៅពន្ធនាគារ ត្រូវរៀបចំកិច្ចការពារកម្រិតសន្តិសុខខ្ពស់ និងសហការឱ្យបាន ជិតស្និទជាមួយសមត្ថកិច្ចពាក់ព័ន្ធ ពិសេសទៅតុលាការ និងមន្ទីរពេទ្យខាងក្រៅ ។

ពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាព ការចាត់ចែងយាមកាម នៅតាមប៉ុស្តិ៍ប៉ម និងគ្រប់ គោលដៅត្រួតពិនិត្យ ត្រូវអនុវត្តឆែកឆេរដោយម៉ត់ចត់ជាប្រចាំ ទាំងលើខ្លួនប្រាណជនជាប់ឃុំ តាមបន្ទប់ឃុំឃាំង បរិវេណពន្ធនាគារ និងការឆែកឆេរយថាហេតុ ដើម្បីបង្ការទប់ស្កាត់ការ លួចលាក់នាំចូលសម្ភារហាមឃាត់ក្នុងពន្ធនាគារ ។

ត្រូវប្រមូលផ្តុំគ្រប់គ្រងមន្ត្រី បំពេញភារកិច្ចឱ្យស្របតាមតួនាទី និងមុខងារបានកំណត់ គោរពឱ្យបានតាមឋានានុក្រម ទាំងការស្នើសុំគោលការណ៍អនុវត្ត ទាំងការដឹកនាំបញ្ជា និងត្រូវមានការទំនាក់ទំនងការងារស៊ីសង្វាក់គ្នាតាមផ្នែកជំនាញនីមួយៗ ។

ត្រូវប្រកាន់ខ្ជាប់នូវលក្ខណសម្បត្តិ នៃមន្ត្រីរាជការរដ្ឋបាលសាធារណៈ គឺឆន្ទៈម្ចាស់ការ ភក្តីភាព សីលធម៌វិជ្ជាជីវៈ វប្បធម៌សេវាសាធារណៈ។ បំពេញតួនាទីឱ្យបានល្អជាមន្ត្រីអប់រំ កែប្រែ ជាអ្នកបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាជនជាប់ឃុំ ។

ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងបទវិន័យមន្ត្រីពន្ធនាគារ រក្សាភាពថ្លៃថ្នូរ ឬកិត្តិស័ព្ទ របស់ស្ថាប័ន ក៏ដូចជាកិត្តិយសខ្លួនផ្ទាល់។ ត្រូវមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានទម្លាប់ធ្វើការងារជាក្រុម ឈរលើ គោលការណ៍រួមតម្កល់ផលប្រយោជន៍អង្គភាពជាការងារអាទិភាពចម្បង ។

រៀបចំបែងចែកភារកិច្ច ការទទួលខុសត្រូវ និងកំណត់របៀបរបបធ្វើការ ត្រូវចាត់ទុក ការប្រជុំ គឺជារបបការងារ ដែលមិនអាចខ្វះបានរបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ សំដៅត្រួតពិនិត្យ វាយតម្លៃ តាមដានអំពីលទ្ធផល និងការដាក់ចេញនូវទិសដៅការងារឱ្យបានសមស្រប ។

ត្រូវស្វ័យសិក្សារៀនសូត្រ ឬណែនាំជាប្រចាំ បង្កើនចំណេះដឹង ស្វែងយល់អំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា សេចក្តីសម្រេច សេចក្តីណែនាំ ជាគោលការណ៍របស់ក្រសួង និង អគ្គនាយកដ្ឋាន ដែលជាមូលដ្ឋានយកទៅអនុវត្តប្រកបដោយភាពត្រឹមត្រូវ ។ ការទទួលបានមុខតំណែងថ្មី និងការប្រគល់ភារកិច្ចឱ្យមកបំពេញការងារនៅមណ្ឌលអប់រំកែប្រែទី៥ថ្មីនេះ គឺពិតជាការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំ និងជាកិត្តិយសសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានប្រគល់រថយន្ត ចំនួន ០១គ្រឿង អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី ។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ