ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលពង្រឹងភាពជាអ្នកដឹកនាំស្ត្រី ក្នុងមុខតំណែងសម្រេចចិត្ត
Mon,21 September 2026 (Time 04:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 4នាក់)

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំស្ត្រីក្នុងមុខតំណែងនៃការសម្រេចចិត្ត ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ទំនុកចិត្ត និងជំនាញដឹកនាំរបស់មន្ត្រីជាស្ត្រី ឱ្យអាចចូលរួមក្នុងការសម្រេចចិត្ត និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពក្រោមអធិបតីភាព លោកស្រី ស៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្រុមគ្រូឧទ្ទេស ព្រមទាំងអភិបាលរងក្រុង-ស្រុក នាយក-នាយករងរដ្ឋបាលក្រុង-ស្រុកជាស្ត្រី និងនាយិកា នាយិការងទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត។

មានប្រសាសន៍ក្នុងពិធីនេះ លោកស្រី ស៊ុន ស្រីនាង បានថ្លែងអំណរគុណចំពោះសាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្រុមគ្រូឧទ្ទេស ដែលបាននាំយកចំណេះដឹង និងបទពិសោធន៍មកចែករំលែកដល់សិក្ខាកាម ព្រមទាំងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមសិក្សា ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។

លោកស្រីអភិបាលរងខេត្ត បានបន្ថែមថា ការពង្រឹងភាពជាអ្នកដឹកនាំស្ត្រី មិនមែនផ្តោតតែលើការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងនោះទេ ប៉ុន្តែត្រូវផ្តោតលើការកសាងសមត្ថភាព ទំនុកចិត្ត ភាពម្ចាស់ការ និងការទទួលខុសត្រូវ ដើម្បីឱ្យស្ត្រីអាចចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការអភិវឌ្ឍសង្គម។

លោកស្រីអភិបាលរងខេត្ត បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជំនាញសំខាន់ៗដល់សិក្ខាកាម ក្នុងការវិភាគបញ្ហា ដោះស្រាយវិបត្តិ ប្រាស្រ័យទាក់ទង ធ្វើការជាក្រុម និងធ្វើសេចក្តីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព ដូច្នេះ សិក្ខាកាមគួរបើកចិត្តទូលាយ ចូលរួមសួរដេញដោល និងចែករំលែកបទពិសោធន៍ ដើម្បីយកចំណេះដឹងទៅអនុវត្តជាក់ស្តែងក្នុងការងារ។

ជាមួយគ្នានេះ លោកស្រីបានផ្តាំផ្ញើឱ្យមន្ត្រីជាស្ត្រី ពង្រឹងទំនុកចិត្តលើខ្លួនឯង ហ៊ានបញ្ចេញមតិ និងចូលរួមក្នុងការសម្រេចចិត្តដោយផ្អែកលើចំណេះដឹង និងទិន្នន័យ ព្រមទាំងបន្តរៀនសូត្រ និងពង្រឹងជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមទំនើប។

លោកស្រីអភិបាលរងខេត្ត ក៏បានជំរុញឱ្យស្ត្រីដែលកំពុងកាន់តួនាទីដឹកនាំ បង្កើតបណ្តាញគាំទ្រគ្នា ចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងជួយបណ្តុះបណ្តាល និងបើកឱកាសដល់ស្ត្រីជំនាន់ក្រោយបានអភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនសម្រាប់តួនាទីដឹកនាំនាពេលអនាគត ជាពិសេស ក្នុងមុខតំណែងដឹកនាំ គឺភ្ជាប់ជាមួយកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់សមត្ថភាព និងតួនាទីរបស់ខ្លួន ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ ដោះស្រាយបញ្ហានៅមូលដ្ឋាន និងចូលរួមលើកកម្ពស់ជីវភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ស្ត្រី កុមារ ជនមានពិការភាព និងជនងាយរងគ្រោះ ប្រកបដោយបរិយាប័ន្ន និងគ្មានការរើសអើង។

លោកស្រីអភិបាលរងខេត្ត បានសម្តែងក្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់សិក្ខាកាមយកចំណេះដឹង និងបទពិសោធន៍ទៅអនុវត្តក្នុងការងារ ពង្រឹងប្រសិទ្ធភាពស្ថាប័ន និងចូលរួមបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ