ភ្នំពេញ៖ នាថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាជាមួយលោកស្រី Tilottama Dhar តំណាងក្រុមហ៊ុន Advantage Property Services (APS) ដើម្បីពិភាក្សាអំពី “គោលនយោបាយអភិវឌ្ឍន៍លើវិស័យឧស្សាហកម្ម និងភស្តុភារកម្មរបស់កម្ពុជា” ក្នុងគោលបំណងពិភាក្សា និងចែករំលែកអំពីទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ទិសដៅគោលនយោបាយ និងសកម្មភាពអាទិភាពសំខាន់ៗ ក្នុងការពង្រឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងភស្តុភារកម្មនៅកម្ពុជា។ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលការងារសំខាន់ៗជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងបានឆ្លៀតឱកាសបង្ហាញអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ សម្រាប់ជាមូលដ្ឋានដល់ក្រុមហ៊ុនក្នុងការវិភាគ និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយបន្តដល់វិនិយោគិន ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ