ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាង១០០ គ្រួសារ នៅក្រុងសួង បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
Mon,21 September 2026 (Time 12:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 5នាក់)

ត្បូងឃ្មុំ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការសាខា បានអញ្ជើញចុះជួបសំណេះសំណាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខា ទៅផ្ដល់ជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១២២គ្រួសារ មកពីសង្កាត់វិហារលួង និងសង្កាត់សួង នៅក្នុងបរិវេណសាលាក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមមានប្រសាសន៍ពាំនាំនូវសេចក្ដីផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ចំពោះជនរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ ឬសាសនា អ្វីឡើយ។

ឯកឧត្តមមានប្រសាសន៍ឱ្យបងប្អូនយកចិត្តទុកដាក់ដាំដំណាំជុំវិញផ្ទះ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ថែទាំសុខភាព បង្ការជំងឺផ្សេងៗ ដោយទទួលទានទឹកឆ្អិន ព្រមទាំងណែនាំកូនចៅកុំប្រព្រឹទ្ធអំពើអបាយមុខ ជៀសឆ្ងាយល្បែងស៊ីសង និងគ្រឿងញៀន ខិតខំរៀនសូត្រក្លាយជាអ្នកបន្តវេនរបស់សង្គមជាតិ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន បងប្អូនទាំង ១២២គ្រួសារ រួមមាន ៖ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអៀវ ២ដប, ទឹកត្រី ២ដប, ប្រេងឆា ១ដប និងថវិកា៣០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ