កំពត៖ អភិបាលខេត្តកំពត បានណែនាំប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តថ្មី ឱ្យប្រើចំណេះដឹង ជំនាញ និងបំណិន ទាំងការដឹកនាំ និងការគ្រប់គ្រងមន្ត្រី ព្រមទាំងចេះបែងចែកភារកិច្ច និងថែរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការដឹកនាំស្ថាប័នឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អាន ម៉ារ៉ាដា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតថ្មី ដែលរៀបចំនៅសាលប្រជុំខេត្តកំពត នាចុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរថ្មី ពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងបុគ្គលិក ការងារ និងស្ថាប័នឱ្យបានល្អ ស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានសង្កត់ធ្ងន់ថា ការដឹកនាំស្ថាប័នឱ្យមានប្រសិទ្ធភាព មិនអាស្រ័យតែលើចំណេះដឹង និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែប្រធានមន្ទីរត្រូវមានបំណិនក្នុងការគ្រប់គ្រងមន្ត្រី ចេះរៀបចំ និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ព្រមទាំងសម្របសម្រួលការងាររវាងអង្គភាព និងមន្ត្រីក្រោមឱវាទ ដើម្បីធានាឱ្យការអនុវត្តការងារមានភាពរលូន និងមានការទទួលខុសត្រូវ។ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យប្រធានមន្ទីរថ្មី យកចិត្តទុកដាក់លើការថែរក្សាសាមគ្គីភាពផ្ទៃក្នុង បង្កើតបរិយាកាសការងារល្អ និងលើកកម្ពស់កិច្ចសហការរវាងមន្ត្រីគ្រប់លំដាប់ថ្នាក់។ ការដឹកនាំប្រកបដោយការយោគយល់ ការសហការ និងការទទួលខុសត្រូវរួម គឺជាកត្តាសំខាន់ក្នុងការពង្រឹងស្ថាប័ន និងជំរុញការបំពេញភារកិច្ចឱ្យសម្រេចបានតាមគោលដៅ។ដោយឡែក លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីតួនាទីសំខាន់របស់ស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគាំទ្រការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តការងារតាមវិស័យជំនាញ។លោកជំទាវបានណែនាំឱ្យប្រធានមន្ទីរថ្មី បន្តពង្រឹងការងាររបស់អង្គភាព និងយកចិត្តទុកដាក់បណ្តុះបណ្តាល ព្រមទាំងអភិវឌ្ឍសមត្ថភាពចំណេះដឹង និងជំនាញរបស់មន្ត្រីជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីរបស់មន្ទីរ។ការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ការគ្រប់គ្រងមន្ត្រី និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ក្នុងការពង្រឹងស្ថាប័ន និងធានាការបំពេញភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតឱ្យកាន់តែមានប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ