ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក យឹម លាង បញ្ជាក់ពីផែនការការពារសន្តិសុខនៃសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
Sat,19 September 2026 (Time 04:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 6នាក់)

ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិ​ភូអមនាយករដ្ឋមន្ដ្រី ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នង​ការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី ពៅ នាយករងខុទ្ទកាល័យសម្តេច​ធិបតី​ និងជា​មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែន​ការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អអគ្គស្នងការរងនគរបាលជាតិបានថ្លែងប្រាប់ BTV ថា កិច្ចប្រជុំផ្សព្វផ្សាយផែន​ការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅពីថ្ងៃទី២២-២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺបានប្រជុំចំនួនពីរលើកហើយដោយលើកទី១ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ និងលើកទី២ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត យូ ស៊ុនឡុង ប្រធានបញ្ជាការផែនការការពារសន្តិសុខសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជារួមការការពារ គឺអនុវត្តតាមផែនការការពារដោយមានការការពារតាំងពីព្រលានយន្តហោះ តាមតម្រាយផ្លូវ

ការពារកន្លែងស្នាក់នៅរបស់គណប្រតិភូនិងកន្លែងប្រារព្ធពិធីសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅសណ្ឋាគារសូហ្វីតែល និងកន្លែងទស្សនកិច្ចផ្សេងៗរបស់គណៈប្រតិភូ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង បានមានប្រសាសន៍បន្តថា ការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអនុវត្តតាមផែនការការពារដែលបានប្រជុំតាមបណ្តាអង្គភាព និងតាមជំនាញនិមួយៗ រួចហើយបានកសាងចេញជាផែនការការពារ។

សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ