ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំបង្រ្កាបបទល្មើសតាមប្រព័ន្ធប​​ច្ចេ​​កវិទ្យា
Sat,19 September 2026 (Time 12:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ ​នេះបើ​​​​តា​មប្រ​​សា​​សន៍ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីកា​​រធ្វើ​​​​ជា​ម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅ​​​​​​​រសៀ​លថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

​ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា នៅក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋា​​ភិ​​​​​​បា​លបានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្រោមការបញ្ជាផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែ​​​​​​ត នាយករដ្ឋមន្រ្តីកម្ពុជា។ ហើយការបង្រ្កាបនេះ ចែកចេញជាបីកម្រិតរួមមាន៖ទី១.កម្រិតក្របខណ្ឌនៃគ​​​​ណៈ​​ប​​ញ្ជា​​កា​​រឯកភាពថ្នាក់រាជធានី-ខេត្ត ទី២.កម្រិតក្រសួងមហាផ្ទៃ និងទី៣.គណៈកម្មាការចំពោះកិច្ចប្រ​​​​​​​យុ​​ទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមបន្តថា ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ កម្ពុជាមានសកម្មភាពខ្លាំងក្លាក្នុងការបង្ក្រា​​បប​ទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរហូតមកដល់ពេលនេះ យើ​​​​​​​ង​​​អាចនិយាយបានថា ទីតាំងឆបោ​​កតា​​​​មប្រព័ន្ធបច្ចេកវិទ្យាធំៗចំនួន៨៦កន្លែង ត្រូវបានប​​​ង្រ្កា​​​បអស់​ហើ​​យ​​​​​ ដែលទីតាំងធំៗទាំងអស់នេះ កម្ពុជា​​បានធ្វើការស្រាវជ្រាវ ហើយនឹងរបាយការណ៍ពីអង្គការក្រៅរដ្ឋាភិបាល ​​​​ក៏​​បា​​​​​នបញ្ជាក់អំពីទីតាំងធំៗទាំងអ​​ស់នេះដែរ ដូច្នេះយើងអាចនិយាយបានថា ទីតាំង Scams ធំៗនៅកម្ពុជាយើ​​ង​​បានបង្រ្កាប និងបំបាត់អស់ហើយ ប៉ុន្តែយើងនៅតែបន្តទប់ស្កាត់បទល្មើសឆបោកតូចៗបន្ថែមទៀត។ ហើ​​យបច្ចុប្បន្ននេះកម្ពុជាត្រូវបា​​​នអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំប្រឹងប្រែងបង្រ្កាបបទល្មើសតាមប្រព័​​​ន្ធ​បច្ចេកវិទ្យា។

ឯកឧត្តម ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអនុគណៈកម្មការខ្លឹមសារនៃស​​​​ន្និសី​​​​​​ទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា តាមការពឹងទុក​​​​​​ក្រោយបញ្ចប់ស​​​​ន្និសី​​​​​​ទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងផ្តល់នូវក្រ​​បខ័​​​​​​​ណ្ឌ​​សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្កា​​រ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការឆ្លើយតបស្របគ្នាចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

គួរបញ្ជាក់ដែរថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូ​​វរៀបចំ​​​ឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរា​​ជា​​ណាចក្រកម្ពុជា។ ពិធីបើកជាផ្លូវការនៃសន្និសីទអន្តរជាតិនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់​​​ខ្ព​​​​ស់រ​​បស់សម្តេចមហា​​​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស​​​​​​ន្និសី​​​​​​ទអន្តជា​​​តិនេះ​​​រៀ​​បចំឡើងក្នុងគោលបំណងចំនួន៣រួមមាន៖ គឺ៖ទី១.ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រ​​​ព័​​​​​​ន្ធ​​អេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតា​​មប្រព័​​ន្ធបច្ចេកវិទ្យា ទី២. ពង្រឹងកិច្ចសហប្រតិបត្តិការអ​​​​​ន្តរ​​ជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេ​​កវិទ្យា និង ៣. លើក​​កម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និ​​ង​​ឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានស​​កម្មភា​​​ព​រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេ​​កវិទ្យា។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ