ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី ពៅ នាយករងខុទ្ទកាល័យសម្តេចធិបតី និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនេះ ធ្វើនៅសាលប្រជុំនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ, តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, តំណាងអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, តំណាងអាកាសយានដ្ឋានអន្តរជាតិតេជោ, តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងមន្រ្តីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ