ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ក្រើនរំឭកដល់សិស្សត្រូវចូលរួមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវ និងមានសីលធម៌
Fri,18 September 2026 (Time 03:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរជូនសិស្សជ័យលាភី សិស្សពូកែ សិស្ស៣ល្អ យុវជនឆ្នើម កីឡាករ កីឡាការិនី និងសិស្សពិការ គ ថ្លង់ នៃវិទ្យាល័យសម្ដេចឪ ខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅក្នុងសាលប្រជុំវិទ្យាល័យសម្ដេចឪ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់សិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ឯកឧត្តម ចាត់ទុកការបណ្ដុះបណ្ដាលធនធានមនុស្សពិតជាសំខាន់ និងចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជាទៅអនាគត។
ឯកឧត្តម ជំរុញដល់សិស្សឱ្យចាប់យកមុខវិជ្ជាបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថលជាពិសេសមុខវិជ្ជាបញ្ញាសិប្បនិម្មិត (AI) ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបៀបរស់នៅ ការធ្វើការងារ និងការអភិវឌ្ឍសង្គមជាតិទាំងមូល។

តាមរយៈបទពិសោធន៍ដែលទទួលបានពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ ឯកឧត្តម បានរំលេចសារសំខាន់ៗនៃ AI អាចធ្វើការងារដែលស្មុគស្មាញ និងត្រូវការពេលយូរបានយ៉ាងឆាប់រហ័ស ដោយកាត់បន្ថយការខុសឆ្គងរបស់មនុស្ស និងជួយកាត់បន្ថយពេលវេលាក្នុងការបំពេញភារកិច្ចផ្សេងៗ។ AIជាឧបករណ៍ដ៏មានឥទ្ធិពលជួយពង្រឹងសមត្ថភាពមនុស្សឱ្យធ្វើការបានល្អជាងមុន និងបង្កើតឱកាសថ្មីៗសម្រាប់អនាគត។

ឯកឧត្តម ក្រើនរំឭកដល់សិស្សត្រូវចូលរួមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវ និងមានសីលធម៌ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ