សៀមរាប៖ ក្រុមការងារនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមា ដែលកន្លងមកអាជ្ញាធរជាតិអប្សរា បានប្រទះឃើញនៅបរិវេណប្រាសាទអង្គរវត្ត។ នេះជាការងារដ៏សំខាន់មួយ មុននឹងយកបំណែកបដិមាទាំងនោះទៅរក្សាទុក និងឈានដល់ការជួសជុលនាពេលខាងមុខ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។លោកស្រី ជន ចន្ទណារ័ត្ន បុគ្គលិកបច្ចេកទេសនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា បច្ចុប្បន្នក្រុមការងារផ្នែកសម្អាតវត្ថុបុរាណ កំពុងសម្អាតលើបំណែកព្រះបដិមាថ្មភក់សរុបជិត ៣០០ បំណែក។លោកស្រីបន្ថែមថា បំណែកទាំងនោះមានតូចមានធំ ភាគច្រើនជាថ្មភក់ និងខ្លះជាថ្មភ្នំ និងជាកុលាលភាជន៍។បុគ្គលិករូបនេះបានរំឭកថា បំណែកព្រះបដិមាខាងលើ ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញនៅឆ្នាំ ២០២០ អំឡុងពេលជីករណ្តៅដី ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត។ នៅខែកក្កដា ឆ្នាំ២០២៦ បំណែកបដិមាទាំងអស់ត្រូវបានបញ្ជូនមកខាងសារមន្ទីរ ដើម្បីរៀបចំចុះបញ្ជីលេខ និងសម្អាត។តាមការបញ្ជាក់ពីលោកស្រី ជន ចន្ទណារ័ត្ន ការសម្អាតមាន២ របៀប គឺទី១ សម្អាតស្ងួត និងទី២ សម្អាតសើម។ ហើយការសម្អាតត្រូវមានការប្រុងប្រយ័ត្ន ថ្នមៗ ដ្បិតថារូបបដិមាមួយចំនួនធំ មានការពុកផុយ ពិសេសបដិមាដែលមានលាបម្រ័ក្សណ៍។ ដោយសារកត្តាទាំងនេះ ទើបធ្វើឱ្យការងារសម្អាតប្រើពេលយូរ ដោយការសម្អាតថ្មមួយៗត្រូវការពេលពី១ ទៅ២ សប្តាហ៍។ បច្ចុប្បន្ន ក្រុមការងារបានសម្អាតបដិមាបានចំនួន១០ រូប និងបន្តការសម្អាតទាំងនេះយ៉ាងយកចិត្តទុក ដាក់ខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ