ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលការប្រឡងប្រជែងជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ (វិញ្ញាសាសរសេរលើកទី១) កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងបានបញ្ចប់ ដោយការចុះហត្ថលេខាលើលទ្ធផលដោយផ្ទាល់ពីលោក ហ៊ុន ម៉ានី នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។ ដំណើរការនេះមានការចូលរួមពីគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធ តំណាងក្រសួងសាមីទាំង២ អង្គភាពពាក់ព័ន្ធ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដើម្បីធានាតម្លាភាព និងសុក្រឹតភាពនៃការប្រឡង។ជាលទ្ធផល បេក្ខជនចំនួន ១៣នាក់ បានជាប់ជាស្ថាពរ ដើម្បីចូលបម្រើការងារជាមន្ត្រីរាជការក្រសួងយុត្តិធម៌ ខណៈក្រសួងមានតម្រូវការជ្រើសរើសចំនួន ១៥នាក់។ដោយឡែក បេក្ខជនចំនួន ២៦នាក់ ក្នុងនោះស្ត្រី ១០នាក់ បានជាប់វិញ្ញាសាសរសេរលើកទី១ សម្រាប់បន្តប្រឡងប្រជែងលើវិញ្ញាសាផ្ទាល់មាត់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលមានតម្រូវការជ្រើសរើសចំនួន ១៦នាក់។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួងចំនួន២។ សម្រាប់ក្រសួងយុត្តិធម៌ មានបេក្ខជនចូលរួមប្រឡងចំនួន ៥៦៦នាក់ ខណៈការប្រឡងសម្រាប់ក្រសួងផែនការ មានបេក្ខជនចូលរួមចំនួន ៣៩២នាក់។ក្នុងដំណើរការកែសន្លឹកកិច្ចការ ការប្រឡងត្រូវបានត្រួតពិនិត្យ និងឃ្លាំមើលជាប្រចាំដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត ដើម្បីធានាតម្លាភាព យុត្តិធម៌ និងសុក្រឹតភាពនៃដំណើរការប្រឡង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ