ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយលោក Laurent Panifous រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង
Thu,17 September 2026 (Time 08:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

ទីក្រុងប៉ារីស៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Laurent Panifous រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង នៅទីស្តីការក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភា នាទីក្រុងប៉ារីស សាធារណរដ្ឋបារំាង។

លោក Laurent Panifous បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-បារាំងបានចាក់ឫសជ្រៅ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ និងគណៈប្រតិភូនាពេលនេះ គឺជាការផ្សារភ្ជាប់នូវទំនាក់ទំនងស្ថាប័ន រវាងក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង និងទីស្តីការគណៈរដ្ឋមន្រ្តីរបស់កម្ពុជា ដែលស្ថាប័នទាំងពីរនេះមានមុខងារសម្របសម្រួលការងារទំនាក់ទំនង ជាមួយស្ថាប័ននីតិប្បញ្ញត្តិដូចគ្នា។

លោករដ្ឋមន្រ្តី Laurent Panifous ក៏បានជម្រាបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំងក៏ដូចជារបៀបរបបការងារ និងបទពិសោធក្នុងការសម្របសម្រួលការងារជាក់ស្តែង ស្របទៅតាមស្ថានភាពវិវត្តន៍នយោបាយផ្ទៃក្នុងប្រទេស និងគណបក្សនយោបាយរបស់បារាំង ក៏ដូចជាការងារពាក់ព័ន្ធនឹងការរៀបចំរបៀបវារៈជាមួយសភា លើការអនុម័តសេចក្តីព្រាងច្បាប់ដែលស្នើសុំដោយរដ្ឋាភិបាល និងការងារសំណួរ-ចម្លើយសភាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវអំណរគុណចំពោះលោករដ្ឋមន្រ្តី Laurent Panifous ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ផ្នែកមួយនៃបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្រ្តី មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបេសកកម្មរបស់ក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង ពិសេសការសម្របសម្រួលការងាររវាងរដ្ឋាភិបាលនិងស្ថាប័ននីតិប្បញ្ញត្តិ។ ទីស្តីការគណៈរដ្ឋមន្រ្តីបានបំពេញមុខងារនេះ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តពីអតីតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនីតិកាលមុនៗ។
ដូចនេះ ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធនិងឧត្តមានុវត្តន៍ល្អៗពីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង នឹងរួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពការងារ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយស្ថាប័ននីតិប្បញ្ញតិ្ត ក៏ដូចជារវាងទីស្តីការគណៈរដ្ឋមន្រ្តីជាមួយនឹងក្រសួង ស្ថាប័ននានា ក្នុងក្របខណ្ឌនៃការងារនេះផងដែរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។

នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោករដ្ឋមន្រ្តី Laurent Panifous បានធ្វើការផ្លាស់ប្តូរមតិយោបល់ និងស្វែងយល់អំពីបទពិសោធល្អៗពីគ្នាទៅវិញទៅមក លើ ការបំពេញមុខងារ និងរបៀបរបបការងាររបស់ស្ថាប័នទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងវិធីសាស្រ្ត និងសិល្បៈក្នុងការសម្របសម្រួលជាមួយរដ្ឋសភា និងព្រឹទ្ធសភា នៅពេលដែលសេចក្តីព្រាងច្បាប់ស្ថិតក្នុងនីតិវិធីរបស់ស្ថាប័ននីតិប្បញ្ញតិ្ត ព្រមទាំងបញ្ហាប្រឈមនានានៅក្នុងការបំពេញមុខងាររបស់ខ្លួននាពេលកន្លងមក។

ភាគីទាំងពីរ ក៏បានធ្វើការពិភាក្សាផងដែរលើការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពការងារ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ