ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ធំ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជាង៦ពាន់បណ្ណ ស្ថិតនៅឃុំទ្រៀល និងឃុំពង្រ ស្រុកតាំងគោក
Wed,16 September 2026 (Time 08:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការរដ្ឋបាល អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន៦,២៩៧បណ្ណ មាននៅឃុំទ្រៀល និងឃុំពង្រ ពិធីនេះប្រព្រឹត្តឡើងនៅបរិវេណវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងពិធីនេះលោក អ៉ឹម សុឌីណា ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានលើកឡើងពី ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីអ្នកកាន់កាប់ដី និងស្ថាប័នពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដល់បងប្អូនប្រជាពលរដ្ឋចំនួន០៥ភូមិ ពីភូមិ ទ្រៀល ភូមិព្រៃវែង ឃុំទ្រៀល និងភូមិស្រះសំបូរ ភូមិថ្នល់កែង ភូមិអមទង ឃុំពង្រ ស្ថិតនៅស្រុកតាំងគោក ដែលមាន ប័ណ្ណសរុបចំនួន៦,២៩៧បណ្ណ ស្មើនិង៣,៦៨៤ គ្រួសារ ក្នុងនោះរួមមាន÷ ១-ភូមិទ្រៀល មានចំនួន ៩០៦ បណ្ណ = ៣៣០គ្រួសារ។ ២- ភូមិព្រៃវែង មានចំនួន ១,៣៥៨ បណ្ណ = ១៩៤គ្រួសារ។ ៣- ភូមិស្រះសំបូរ មានចំនួន ១,០៤៣ បណ្ណ ៦៧០គ្រួសារ។ ៤- ភូមិថ្នល់កែង មានចំនួន ២,២៧៩ បណ្ណ ១, ៩៩៥គ្រួសារ។ ៥- ភូមិអមទង មានចំនួន ៧១១ បណ្ណ = ៤៩៥គ្រួសារ។

មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ក្នុងស្មារតីជាមួយនឹងលទ្ធផលដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសម្រេចបាន គឺពិតជាសមិទ្ធផលដែលបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់ រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ព្រោះលទ្ធផលដែលសម្រេចបានជាការរួមចំណែកការពង្រឹងសុវត្ថិភាព នៃការ កាន់កាប់ដីធ្លី ធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ ។ លើសពីនេះលទ្ធផលនៃការចុះបញ្ជីដីបានពង្រឹងនូវទីផ្សារនៃការចូលរួមចំណែកបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាល បានមានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបច្ចុប្បន្នភាពសភាពការណ៍របស់កម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដីកម្ពុជា និងវឌ្ឍនភាពនៃការងារផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីឱ្យបានឆាប់ និងគ្រប់ភូមិ/ឃុំ ដូចជា ជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹកឱ្យបានច្បាស់លាស់ និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ព្រោះការចុះបញ្ជី ដីធ្លីនាំឱ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធលើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិគី មានការ ការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់គាត់ ។

ជាចុងក្រោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមជាមួយក្រុមការងារ បច្ចេកទេសរបស់មន្ទីរ ក្នុងការចូលរួមពិនិត្យទិន្នន័យក្បាលដីពេលបិទផ្សាយជាសាធារណៈឱ្យបានគ្រប់ៗគ្នា ពិសេសករណីមានទំនាស់រវាងអ្នកជាប់ព្រំគួររួមគ្នាដោះស្រាយតាមវិធីសាស្ត្រឈ្នះៗ ទាំងអស់គ្នាដើម្បីយើងរស់នៅក្នុងភូមិឋាន ប្រកបដោយភាពសុខដុមរម្យនានិងគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ