ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី៖ ពេទ្យមិនមែនជាទេវតា តែជាប្រតិបត្តិកររបស់ទេវតា ជួយឱ្យអ្នកឈឺធ្ងន់ទៅជាឈឺស្រាលហើយជា
Wed,16 September 2026 (Time 01:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា ពេទ្យមិនមែនជាទេវតា តែជាប្រតិបត្តិកររបស់ទេវតា ជួយឱ្យអ្នកឈឺធ្ងន់ទៅជាឈឺស្រាលហើយជា ជួយអ្នកដែលរងហានិភ័យនៃការបាត់បង់ជីវិតឱ្យនៅមានជីវិត ដូច្នេះប្រសិទ្ធភាព សមត្ថភាពបូក និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកិច្ចការចំបងសម្រាប់ពេទ្យទាំងអស់។

សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញ ជា អធិបតី ភាព ដ៏ ខ្ពង់ ខ្ពស់ ក្នុង ពិធី សម្ពោធ ដាក់ ឲ្យ ប្រើ ប្រាស់ ជា ផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី បានជំរុញគ្រូពេទ្យឱ្យបន្តបំពេញតួនាទីដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតម្កល់អាយុជីវិតអ្នកជំងឺជាឧត្តមប្រយោជន៍សម្រាប់អង្គភាពផង និងសាមីខ្លួនផង ដោយត្រូវចាំថា គ្រូពេទ្យល្អ គឺត្រូវមានទាំងជំនាញ និងបេះដូង។

ទន្ទឹមនិងនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានជំរុញឱ្យក្រសួងសុខាភិបាលបន្តខិតខំបណ្ដុះបណ្ដាលធនធានគ្រូពេទ្យឯកទេសបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ