ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញគ្រូពេទ្យឱ្យបន្តបំពេញតួនាទីដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតម្កល់អាយុជីវិតអ្នកជំងឺជាឧត្តមប្រយោជន៍សម្រាប់អង្គភាពផង និងសាមីខ្លួនផង ដោយត្រូវចាំថា គ្រូពេទ្យល្អ គឺត្រូវមានទាំងជំនាញ និងបេះដូង។សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញ ជា អធិបតី ភាព ដ៏ ខ្ពង់ ខ្ពស់ ក្នុង ពិធី សម្ពោធ ដាក់ ឲ្យ ប្រើ ប្រាស់ ជា ផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។សម្ដេចធិបតី បានជំរុញឱ្យក្រសួងសុខាភិបាលបន្តខិតខំបណ្ដុះបណ្ដាលធនធានគ្រូពេទ្យឯកទេសបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ទន្ទឹមនិងនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកទឹកចិត្ត ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃ «មន្ទីរពេទ្យហ្លួងម៉ែ» បន្តបំពេញតួនាទីភាកិច្ចប្រកបដោយសីលធម៌វិជ្ជាជីវៈ និងតម្កល់អាយុជីវិតរបស់អ្នកជំងឺជាឧត្តមប្រយោជន៍ របស់អង្គភាពផង និងសាមីខ្លួនផង ដោយត្រូវចាំថា «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង និងត្រូវអនុវត្តគោលការណ៍ ៣ឆាប់ គឺរកឃើញឆាប់ បញ្ជូនឆាប់ និងព្យាបាលឆាប់»៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ