ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី៖ មន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន
Wed,16 September 2026 (Time 01:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 12នាក់)

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញក្ដីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក ខណៈមន្ទីរពេទ្យនេះ គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។

សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញ ជា អធិបតី ភាព ដ៏ ខ្ពង់ ខ្ពស់ ក្នុង ពិធី សម្ពោធ ដាក់ ឲ្យ ប្រើ ប្រាស់ ជា ផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី បញ្ជាក់ថា «មន្ទីរពេទ្យហ្លួងម៉ែ» ពីដើមដំបូងជាមន្ទីរពេទ្យស្រ្ដីនគរទេព ប៉ុន្ដែក្រោយមកតាមរយៈចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមេរៀនអំពីជំងឺឆ្លងនៃកូវីដ-១៩ បង្ហាញឱ្យយើងឃើញថា ជំងឺឆ្លងនេះគឺនឹងមិនចប់ទេ ដូច្នេះយើងត្រូវគិតគូរទៅថ្ងៃក្រោយត្រូវមានពេទ្យឯកទេសដាច់ដោយឡែកមួយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរំឭកឡើងវិញពីការខិតខំរបស់កងទ័ពអាវស ក្រុមគ្រូពេទ្យរបស់កម្ពុជា ដែលបានខិតខំយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាពិសេសមន្ទីរពេទ្យកម្រិតធ្ងន់បានចូលរួមជួយសង្គ្រោះពលរដ្ឋដែលមានជំងឺធ្ងន់ៗ ក្នុងនោះក៏មាន«មន្ទីរពេទ្យហ្លួងម៉ែ»ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ