ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា គ្រប់ដំណាក់កាលទាំងអស់ មិនថាដំណាក់កាលខ្មៅងងឹងយ៉ាងណា ឬដំណាក់កាលកូវីដ-១៩ គឺរាជរដ្ឋាភិបាលខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាដែលអាចធ្វើទៅបាន។ នេះហើយគឺជាឧទាហរណ៍ជាស្ដែងចំពោះសង្គមជាតិកម្ពុជាដែលបានរួមគ្នា នៅពេលដែលជាបញ្ហាយើងរួមគ្នាដោះស្រាយ ជាស្មារតីជាតិខ្មែរក្នុងការម្ចាស់ការ ធានានូវសុខទុក្ខរបស់ជាតិ និងប្រជាពលរដ្ឋ។សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញ ជា អធិបតី ភាព ដ៏ ខ្ពង់ ខ្ពស់ ក្នុង ពិធី សម្ពោធ ដាក់ ឲ្យ ប្រើ ប្រាស់ ជា ផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។សម្ដេចបានបង្ហាញក្ដីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក ខណៈមន្ទីរពេទ្យនេះ គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។សម្ដេចធិបតី បញ្ជាក់ថា «មន្ទីរពេទ្យហ្លួងម៉ែ» ពីដើមដំបូងជាមន្ទីរពេទ្យស្រ្ដីនគរទេព ប៉ុន្ដែក្រោយមកតាមរយៈចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមេរៀនអំពីជំងឺឆ្លងនៃកូវីដ-១៩ បង្ហាញឱ្យយើងឃើញថា ជំងឺឆ្លងនេះគឺនឹងមិនចប់ទេ ដូច្នេះយើងត្រូវគិតគូរទៅថ្ងៃក្រោយត្រូវមានពេទ្យឯកទេសដាច់ដោយឡែកមួយ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ