សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ នៅព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៦នេះ។មន្តីរពេទ្យ ហ្លួង ម៉ែ មានអាសយដ្ឋានផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ ព្រៃស ខណ្ឌដង្កា រាជធានី ភ្នំពេញ ។ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា “មន្ទីរពេទ្យនេះ អតីតជាមន្ទីរពេទ្យស្ត្រី នគរទេព ត្រូវបានបង្កើត និងបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោល បំណងពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ដែលជាការ ផ្តួចផ្តើម គំនិត របស់លោកស្រី ជេននី រីតស្កេស (Janne Ritskes) និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ។ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានជាវមន្ទីពេទ្យនេះ សម្រាប់ព្យាបាល អ្នកជំងឺ កូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ និងបានប្តូរឈ្មោះទៅជា "មន្ទីរពេទ្យ ហ្លួង ម៉ែ" តាមរយៈលិខិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទូលថ្វាយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ក្រោយបញ្ចប់ ស្ថានភាពរាតត្បាត ជំងឺកូវីដ-១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់លើកយោបល់គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតមន្ទីរពេទ្យ ហ្លួង ម៉ែ ជា "មន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក”។មន្ទីរពេទ្យមានអគារមន្ទីរពេទ្យចំនួន ១ ខ្នង កម្ពស់ ៥ ជាន់ និងអគារ អាហារដ្ឋានចំនួន ១ ខ្នង ដែលមានទំហំផ្ទៃ ប្រើប្រាស់ សំណង់អគារ ៣១ ៨០០.៤៧ ម២ និងមាន សួនច្បារទំហំ ២ ០៩៤.៤៥ ម២ ព្រមទាំងចំណតយានយន្ត ដំណើរការគ្រែសរុបចំនួ ន ២០០ គ្រែ ។ បច្ចុប្បន្ន មន្ទីរពេទ្យមានផ្តល់សេវា ដូចជា៖ សេវាសង្គ្រោះបន្ទាន់ ពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យរកកោសិកាមហារីកមាត់ស្បូន មន្ទីរពិសោធន៍ និងវិភាគជាលិកា វះកាត់មហារីក អន្តរាគមន៍ឆ្លុះប្រព័ន្ធរំលាយអាហារ និងសេវាអន្តរាគមន៍ រូបភាពសាស្ត្រ ព្រមទាំងសេវាគាំទ្រផ្សេងទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ