ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា-បារាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់
Wed,16 September 2026 (Time 10:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

ទីក្រុងប៉ារីស៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងលោក Marc Guillaume អនុប្រធានក្រុមប្រឹក្សារដ្ឋបារាំង (Conseil d’Etat) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងប្រទេសទាំងពីរ។

លោក Marc Guillaume បានលើកឡើងថា ការចុះហត្ថលេខាលើ នេះ គឺជាក្របខណ្ឌយុទ្ធសាស្រ្តូទូលំទូលាយ និងស៊ីជម្រៅដល់ប្រទេស និងស្ថាប័នទាំងពីរ ក្នុងការសាង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្នុងវិស័យច្បាប់ ការកែទម្រង់ស្ថាប័នរដ្ឋបាល និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ប្រកបដោយទស្សនវិស័យយូរអង្វែង។

ថ្លែងក្នុងពិធីចុះហត្ថលេខា, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។

MoU នេះ ក៏បានបង្ហាញឱ្យឃើញពីសុឆន្ទៈរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសន្ទនាជាប្រចាំ ការពង្រឹងសមត្ថភាពធនធានមនុស្ស និងចែករំលែកនូវបទពិសោធ ពិសេសឧត្តមានុវត្តន៍របស់ក្រុមប្រឹក្សារដ្ឋបារាំង ក្នុងវិស័យនីតិរដ្ឋបាល ខណៈ កម្ពុជាកំពុងរៀបចំក្រមរដ្ឋបាល និងក្រមពាណិជ្ជកម្ម ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ច្បាប់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាការលើកកម្ពស់សមត្ថភាព និងគុណភាព ក្នុងការវិភាគ និងការពិនិត្យផ្តល់យោបល់ប្រឹក្សាច្បាប់, ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការពង្រឹងគុណភាពនៃប្រព័ន្ធច្បាប់ នឹងរួមចំណែកធានាបាននូវសណ្តាប់ធ្នាប់គតិយុត្ត, សណ្តាប់ធ្នាប់ស្ថាប័ន, ការពារនីត្យានុកូលភាព និងការពង្រឹងទំនុកចិត្តរបស់ស្ថាប័នសាធារណៈ ព្រមទាំងធានាឱ្យការអនុវត្តអំណាចសាធារណៈកាន់តែមានប្រសិទ្ធភាព, សង្គតិភាព, តម្លាភាព, យុត្តិធម៌, ការពារប្រយោជន៍សាធារណៈ, អាចប៉ាន់ប្រមាណបាន និងមានការទទួលខុសត្រូវ ព្រមទាំងគាំទ្រដល់ធុរកិច្ច ស្របតាមគោលការណ៍នៃនីតិរដ្ឋ ដូចមានចរឹកក្នុងរដ្ឋធម្មនុញ្ញ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រែក្លាយខ្លឹមសារនៃ MoU នេះទៅជាសកម្មភាពជាក់ស្តែងដ៏រស់រវើក, មានផលប្រយោជន៍យូរអង្វែង និងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ប្រកបដោយការជឿទុកចិត្តនិងការគោរពគ្នាទៅវិញទៅមក ពិសេសការចែករំលែកបទពិសោធដ៏ទូលំទូលាយ និងចំណេះដឹងស៊ីជម្រៅពីសំណាក់សមាជិកក្រុមប្រឹក្សារដ្ឋបារាំង ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈច្បាប់ដល់សមាជិក និងមន្ត្រីច្បាប់វ័យក្មេងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់ ព្រមទាំងក្រសួងស្ថាប័ននានាផងដែរ ដើម្បីធានាភាពជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល សំដៅឈានទៅកសាងបូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពនៃវប្បធម៌នីតិរដ្ឋនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា
MoU នេះ នឹងបើកផ្លូវទៅរកសមិទ្ធផលរួមគ្នាជាច្រើននាពេលខាងមុខហើយក៏នឹងរួមចំណែកដល់ជវភាពនៃទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-បារាំង។

ក្រៅពីការចុះហត្ថលេខាលើ MoU, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏មានជំនួបពិភាក្សាការងារជាមួយលោក Marc Guillaume អនុប្រធានក្រុមប្រឹក្សារដ្ឋបារាំង និងបានទស្សនាការិយាល័យបំពេញការងារ និងសិក្សាស្វែងយល់អំពីប្រព័ន្ធ និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សារដ្ឋបារាំង ក្នុងការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងការបំពេញតួនាទីជាយុត្តាធិការរដ្ឋបាលកំពូល ព្រមទាំងមានជំនួបអាហារថ្ងៃត្រង់ការងារជាមួយសមាជិក និងមន្រ្តីនៃក្រុមប្រឹក្សារដ្ឋបារាំង ដែលរៀបចំទទួលយ៉ាងកក់ក្តៅដោយលោក Marc Guillaume ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ