ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោ ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា អបអរសាទរដែល លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចតេជោ សង្ឃឹមថាវត្ដមានរបស់លោកស្រី នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។នៅចំពោះមុខសម្ដេចតេជោ លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ ប្ដេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្ដិបេសកកម្មការងារ៤ឆ្នាំរបស់លោកស្រីនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី បានលើកឡើងថា ក្នុងអាណត្ដិរបស់ខ្លួន លោកស្រី នឹងពិនិត្យមើលបន្ថែមលើការពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយប្រឹងប្រែងគៀងគរអ្នកវិនិយោគអាល្លឺម៉ង់ឲ្យមកបណ្ដាក់ទុននៅប្រទេសកម្ពុជា។ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងការពេញចិត្ដក្រៃលែងចំពោះការលើកឡើងរបស់លោកស្រី ពិសេសជុំវិញការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោ បានកត់សម្គាល់ថាវិស័យទាំងអស់នេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងប្រទេសទាំងពីរ។ស្របជាមួយគ្នានេះ សម្ដេចតេជោ ក៏បានពេញចិត្ដជុំវិញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលមានការកើនឡើងជាបន្ដបន្ទាប់ ដោយអាល្លឺម៉ង់ជាប្រទេសដៃគូរដ៏សំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មនៅតំបន់អ៊ឺរ៉ុប ស្របពេលដែលកន្លងទៅនេះទំហំពាណិជ្ជកម្មប្រទេសទាំងពីរកើនដល់៣ពាន់លានដុល្លារ ហើយរំពឹងថានឹងកើនឡើងកាន់តែខ្លាំងនាពេលអនាគត៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ