ស្វាយរៀង៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ប្រតិបត្តិការនេះមានការចូលរួមពីលោកវរសេនីយ៏ឯក ឡាយ ចន្នី ស្នងការរងខេត្ត លោកអធិការក្រុងបាវិត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត។ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ដកហូតរថយន្ត ០១គ្រឿង សម្ភារៈអេឡិចត្រូនិច និងថវិការមួយចំនួន៖ ម៉ូនីទ័រចំនួន ០១គ្រឿង, ធុងCPU ចំនួន០២គ្រឿង, កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង, អាយផេតចំនួន០៥គ្រឿង, ទូរសព្ទដៃចម្រុះ ៣០គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន ០៦គ្រឿង, ដុំCCTVចំនួន០១គ្រឿង, ឧបករណ៍ចម្លងសម្លេងចំនួន១០គ្រឿង, លិខិតឆ្លងដែន១៨ក្បាល (ជប៉ុន១៦ក្បាល ស្រី០១ក្បាល និង ចិន០២ក្បាលប្រុស)។ចំពោះជនសង្ស័យទាំង ០៤នាក់រួមមាន ជនជាតិចិន ០២នាក់ និងជនជាតិខ្មែរ ០២នាក់ ព្រមទាំងសម្ភារៈ និងថវិការមួយចំនួន ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ