ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
និស្សិត និងអតីតនិស្សិតជាង ១០០នាក់ ចូលរួមជំនួបប្រចាំឆ្នាំ លើកទី៥ របស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង នៅកម្ពុជា រួមជាមួយការប្រគល់វិញ្ញាបនបត្រជូននិស្សិតជាង ៧០នាក់
Tue,15 September 2026 (Time 10:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

ភ្នំពេញ៖ និស្សិត អតីតនិស្សិត និងតំណាងដៃគូជាង ១០០នាក់ បានចូលរួមកម្មវិធីជួបជុំ Alumni លើកទី៥ របស់ការិយាល័យជាតិនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំកម្ពុជា ដែលបានរៀបចំឡើងក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

កម្មវិធីនេះ មានការចូលរួមពីសាស្ត្រាចារ្យ Nicolas MAÏNETTI នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ AUF, លោកស្រី Élodie WYNAR ទទួលបន្ទុកកិច្ចសហប្រតិបត្តិការផ្នែកភាសាបារាំង, លោកស្រី Isabelle BOKHARI ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក Bun LONG អគ្គនាយករងនៃ ITC, លោកស្រី Anh-Dao TRAN ទទួលបន្ទុកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យ ព្រមទាំងតំណាងសាកលវិទ្យាល័យជាដៃគូផ្សេងទៀត។

ចំណុចសំខាន់មួយនៃកម្មវិធី គឺពិធីប្រគល់វិញ្ញាបនបត្រជូននិស្សិតជាង ៧០នាក់ ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥-២០២៦ ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារ និងសហគ្រិនភាព ដែលរៀបចំដោយមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (CEF) នៃរាជធានីភ្នំពេញ។
លោក អ៊ឹម ក្រាវង្ស តំណាងការិយាល័យជាតិនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង បានលើកឡើងថា វិញ្ញាបនបត្រដែលនិស្សិតទទួលបាន មិនមែនគ្រាន់តែជាឯកសារបញ្ជាក់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារដោយមានទំនុកចិត្ត និងសមត្ថភាពកាន់តែប្រសើរ។

ក្នុងឱកាសនេះ និស្សិតដែលទទួលបានវិញ្ញាបនបត្រ ក៏បានជួបជាមួយអតីតនិស្សិតដែលបច្ចុប្បន្នក្លាយជាម្ចាស់អាជីវកម្ម ឬអ្នកជំនាញវិជ្ជាជីវៈ ដើម្បីស្តាប់ការចែករំលែកបទពិសោធន៍ និងទទួលបានទស្សនៈថ្មីៗសម្រាប់ការអភិវឌ្ឍអាជីព និងការបង្កើតអាជីវកម្ម។

នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង បានលើកឡើងថា ភាសាបារាំងគួរតែជួយបើកទ្វារឱកាស រួមទាំងឱកាសការងារ ខណៈសញ្ញាបត្រតែមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន។ លោកបានលើកទឹកចិត្តនិស្សិតឱ្យហ៊ានដាក់ពាក្យសុំការងារ ហ៊ានបង្កើតអាជីវកម្ម និងហ៊ានរៀនសូត្រពីបរាជ័យ ដើម្បីបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ។

ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង បានបញ្ជាក់ពីការបន្តគាំទ្រសាកលវិទ្យាល័យ និងនិស្សិតអ្នកប្រើប្រាស់ភាសាបារាំងនៅកម្ពុជា តាមរយៈ CEF និងសកម្មភាពសំខាន់ៗ រួមមានការប្រឹក្សា និងណែនាំអំពីការងារ ការបណ្តុះបណ្តាលបន្ថែម ការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងការត្រៀមបង្កើតគម្រោងសហគ្រិនភាព ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពការងារ និងការច្នៃប្រឌិតរបស់យុវជននៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ