ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា ធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ាន ក្រោមប្រធានបទ "ការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រឆ្ពោះទៅកាន់អាស៊ានឆ្នាំ ២០៤៥" ខណៈអាស៊ានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី
Tue,15 September 2026 (Time 10:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

សៀមរាប៖ ក្រសួងកិច្ចការនារីនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍អាស៊ាន បានរៀបចំវេទិកាថ្នាក់តំបន់អាស៊ាន ក្រោមប្រធានបទ «ការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រឆ្ពោះទៅកាន់អាស៊ានឆ្នាំ ២០៤៥៖ ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីការបញ្ជ្រាបយេនឌ័រអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការឆ្លងវិស័យ» ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្រុងសៀមរាប និងតាមប្រព័ន្ធវីដេអូអនឡាញ។

ថ្លែងក្នុងពិធី, លោកស្រីកិត្តិបណ្ឌិត រដ្ឋមន្ត្រីកិច្ចការនារី មានប្រសាសន៍ថា វេទិកានេះមិនមែននិយាយពីការរំលឹកឡើងវិញ នូវមូលហេតុដែលការបញ្ជ្រាបយេនឌ័រសំខាន់នោះទេ ប៉ុន្តែវាគឺនិយាយអំពីការស្វែងរក «របៀបធ្វើ» ឱ្យវាទទួលបានជោគជ័យ។ យើងនឹងឈានទៅដល់ការអនុវត្តជាក់ស្តែងឥឡូវនេះ ក្នុងវិស័យថាមពល ការងារ ការផ្លាស់ប្តូរឌីជីថល ភាពធន់នឹងអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិភាព និងសន្តិសុខ ការតភ្ជាប់ និងសេវាសាធារណៈ។

លោកស្រី លើកឡើងដែរថា ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ អាស៊ានបានអនុវត្តជំហានយ៉ាងមុតមាំ ក្នុងការបញ្ចូលសមភាពយេនឌ័រ ទៅក្នុងការកសាងសហគមន៍របស់ខ្លួន។ ចាប់ពី «សេចក្តីប្រកាសអាស៊ានស្តីពីការអនុវត្តឆ្លើយតបនឹងយេនឌ័រចំពោះចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ ២០១៧» រហូតដល់ «ក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រក្នុងអាស៊ានឆ្នាំ ២០២១» យើងបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងគួរឱ្យទុកចិត្ត។

ក្នុងវេទិកានេះ អាស៊ាន បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងការផ្តល់ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ដែលជាមូលដ្ឋានគ្រឹះ នៃសមាហរណកម្មអាស៊ាន ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងសហគមន៍ ដោយយកប្រជាជនជាស្នូល។

វេទិកាថ្នាក់តំបន់នេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ បង្កើនការយល់ដឹង និងជំរុញការប្តេជ្ញាចិត្តរបស់អាស៊ានទាំងមូល ក្នុងការបញ្ជ្រាបយេនឌ័រទៅគ្រប់យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសសរស្តម្ភសហគមន៍អាស៊ាន តាមរយៈការផ្លាស់ប្តូរបទពិសោធ និងដំណោះស្រាយជាក់ស្តែង ពីបណ្តាប្រទេសជាសមាជិកអាស៊ាន។ វេទិកានេះមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងកិច្ចការនារី, តំណាងគណៈកម្មការស្ត្រីអាស៊ាន, តំណាងគណៈកម្មាធិការអាស៊ាន ស្តីពីការលើកកម្ពស់និងការការពារសិទ្ធិស្ត្រី និងកុមារ, តំណាងលេខាធិការដ្ឋានអាស៊ាន, ក្រុមការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន, ភាគីពាក់ព័ន្ធឆ្លងវិស័យ អាស៊ាន និងដៃគូអភិវឌ្ឍន៍។

វេទិកាថ្នាក់តំបន់នេះ នឹងរៀបចំជា «អនុសាសន៍ថ្នាក់តំបន់អាស៊ាន ស្តីពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ ឆ្ពោះទៅកាន់អាស៊ានឆ្នាំ ២០៤៥៖ ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការឆ្លងវិស័យ» ដើម្បីរួមចំណែកពន្លឿនការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រអាស៊ាន ស្តីពីការបញ្រ្ជាយេនឌ័រ នៅលើសសរស្តម្ភសហគមន៍អាស៊ានទាំងបី៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ