ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
Mark Rutte ព្រមានថា ជម្លោះពាក់ព័ន្ធនឹងកោះតៃវ៉ាន់ អាចបង្កឱ្យមានផលពាល់យ៉ាងធ្ងន់ធ្ងរ ហួសពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
Mon,14 September 2026 (Time 09:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

ព្រុចសែលស៍៖ លោក ម៉ាក រូតតេ (Mark Rutte) អគ្គលេខាធិការអង្គការណាតូ បានព្រមានថា ជម្លោះពាក់ព័ន្ធនឹងកោះតៃវ៉ាន់ អាចបង្កឱ្យមានផលពាល់យ៉ាងធ្ងន់ធ្ងរ ហួសពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

តូ លោក ម៉ាក រូតថេថ្លែងក្នុងសន្និសីទប្រចាំឆ្នាំរបស់ប្រធានបេសកកម្មការទូតអាល្លឺម៉ង់ នៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រមុខការអង្គការណាតូ លោក រូតតេ បានលើកឡើងថា អឺរ៉ុប និងសហរដ្ឋអាម៉េរិក កាន់តែយល់ច្បាស់ថា សកម្មភាពរបស់ចិន ប្រឆាំងនឹងកោះតៃវ៉ាន់ ឬនៅតាមតំបន់ផ្សេងៗទៀត នៅតាមបណ្តោយខ្សែសង្វាក់កោះទី១ (first island chain) អាចនឹងកើតឡើង ស្របពេលជាមួយនឹងសកម្មភាពរបស់រុស្ស៊ី នៅតំបន់អឺរ៉ុប។

ប្រមុខអង្គការសម្ព័ន្ធមិត្តយោធារបស់លោកខាងលិចរូបនេះ បញ្ជាក់ថា៖«សហរដ្ឋអាម៉េរិក ជឿជាក់យ៉ាងមុតមាំថា ខ្លួនកំពុងបែងចែកធនធានទៅកាន់តំបន់ផ្សេងៗច្រើនពេក រហូតខ្វះខាតធនធានសម្រាប់តំបន់សំខាន់ៗ ប្រសិនបើពួកយើងនៅអឺរ៉ុប មិនបង្កើនការចូលរួមចំណែកឱ្យបានសកម្មជាងមុនទេនោះ។» រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ចាំបាច់ត្រូវយកចិត្តទុកដាក់ លើផលប្រយោជន៍របស់ខ្លួន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ប្រមុខអង្គការណាតូ និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទាំងនៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក មានការយល់ដឹងកាន់តែច្បាស់ ប្រសិនបើប្រទេសចិន ចាត់វិធានការប្រឆាំងតៃវ៉ាន់ ឬតំបន់ណាមួយ ក្នុងខ្សែសង្វាក់កោះទីមួយនោះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) អាចនឹងទាក់ទងទៅដៃគូរបស់ខ្លួន គឺមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅរដ្ឋធានីមូស្គូ ដើម្បីឱ្យលោក ពូទីន បង្កើតបញ្ហាឱ្យពួកយើងជាប់រវល់នៅទីនោះ។

លោក រូតតេ បន្ដថា ស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្តាប្រទេសលោកខាងលិច ប្រឈមមុខនឹង«បញ្ហាធ្ងន់ធ្ងរ នៅក្នុងតំបន់ជម្លោះទាំងពីរ» ពោលគឺនៅអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បើនិយាយម្យ៉ាងទៀត គឺតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអឺរ៉ុប មានទំនាក់ទំនងគ្នា កាន់តែជិតស្និទ្ធឡើង។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជិនពីងការព្រមានរបស់ប្រមុខអង្គការណាតូរូបនេះ ឆ្លុះបញ្ចាំងពីក្ដីកង្វល់ដែលគាត់លើកឡើងម្ដងហើយម្ដងទៀត នៅក្នុងរយៈពេលមួយឆ្នាំកន្លងមក នៅត្រង់ថា ប្រទេសចិន និងរុស្ស៊ី អាចបង្កជាបញ្ហាប្រឈម នៅក្នុងពេលដំណាលគ្នា សម្រាប់បណ្តាប្រទេសលោកខាងលិច ដែលបង្ខំឱ្យសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់រដ្ឋធានីវ៉ាស៊ីនតោន ត្រូវបែងចែកការយកចិត្តទុកដាក់ផ្នែកយោធា និងនយោបាយ រវាងតំបន់អឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក រូតតេ លើកឡើងស្រដៀងគ្នានេះដែរ អំពីលទ្ធភាព នៃការវាយប្រហាររបស់ចិនទៅលើកោះតៃវ៉ាន់ អាចនឹងកើតឡើង ស្របពេលជាមួយនឹងសកម្មភាពយោធារបស់រុស្ស៊ី ប្រឆាំងមកលើទឹកដីរបស់អង្គការ NATO។ ប្រមុខអង្គការណាតូរូបនេះ ក៏ធ្លាប់លើកឡើងផងដែរ កាលពីខែកក្កដា ឆ្នាំ២០២៥ ថា រុស្ស៊ីអាចនឹងត្រូវបានស្នើឱ្យបង្កភាពវឹកវរដល់អង្គការ NATO នៅតំបន់អឺរ៉ុប ប្រសិនបើចិនវាយ ប្រហារកោះតៃវ៉ាន់។

នៅពេលនោះ ក្រសួងការបរទេសកោះតៃវ៉ាន់ លើកឡើងថា លោក រូតតេ បានព្រមាន ថាចិនអាចនឹងចាប់ដៃគូជាមួយរុស្ស៊ី ដើម្បីបង្កើតជម្លោះមួយទៀត ស្របគ្នានឹងនៅតំបន់អឺរ៉ុប។ដោយឡែក គោលជំហរផ្លូវការរបស់អង្គការអង្គការណាតូ គឺផ្តោតលើការការពាររួមគ្នារបស់រដ្ឋជាសមាជិកទាំង៣២ប្រទេសរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ