ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងាគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពងត្រឡាច ខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ផ្នែករបាំបុរាណ និងរបរបាំប្រពៃណីចំនួន ១៦រូប នៅខេត្តកំពង់ឆ្នាំង និងអញ្ជើញចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅវត្តចំប៉ីមាលារតនារាម ស្រុកកំពង់ត្រឡាច។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជំរុញលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗបន្តបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយៗ ដែលមានបំណងចង់ហាត់រៀនផ្នែកសិល្បៈរបាំបុរាណ និងរបាំប្រពៃណី ដើម្បីជាការចូលរួមចំណែកក្នុងការថែរក្សា ការពារនូវសម្បត្តិវប្បធម៌ សិល្បៈ ប្រពៃណីរបស់ដូនតាបុព្វបុរសខ្មែរ ដែលបានបន្សល់ទុក និងបន្តទៅយុវជនជំនាន់ក្រោយៗទៀតបានស្គាល់បានចេះគ្រប់ៗគ្នា។នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត បានអញ្ជើញចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅវត្តចំប៉ីមាលារតនារាម ស្រុកកំពង់ត្រឡាច។ ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារកណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រគេនដល់សមណសិស្សដោយសេចក្តីនឹករលឹក។ឯកឧត្តមបណ្ឌិត បានថ្លែងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះគ្រូបង្រៀន ក្នុងការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់សមណសិស្សប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងប្រាជ្ញាញាណ ដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ ក៏ដូចជាជាការរួមចំណែកយ៉ាងធំធេង ក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែចម្រើនរុងរឿង។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា នឹងបន្តចូលរួមគាំទ្រ និងសម្របសម្រួលរាល់កិច្ចការចាំបាច់នានា ដើម្បីឱ្យការសិក្សារបស់សមណសិស្សកាន់តែមានភាពរលូន និងប្រកបដោយគុណភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ