បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ដែលនឹងប្រព្រឹត្តទៅនៅបរិវេណភូមិរង់ចាំទី៦ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត សមាជិកគណៈកម្មាធិការកណ្ដាល សមាជិក សមាជិកា ស.ស.យ.ក. អលស្ដារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦ផងដែរ។ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំង ឯកឧត្តម លោកជំទាវ និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីស្ថានភាពរស់នៅ ព្រមទាំងតម្រូវការចាំបាច់នានារបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំនាពេលបច្ចុប្បន្ន។ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងបាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចទាំងពីរជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិទាំង៦។ឯកឧត្តមបានរំលេចផងដែរថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់កីឡាបាល់ទាត់ជាមួយសកម្មភាពសប្បុរសធម៌ ព្រមទាំងបំផុសចលនា និងកៀរគរការចូលរួមពីសំណាក់សប្បុរសជន និងសាធារណជន តាមរយៈការបរិច្ចាគថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាតាមលទ្ធភាព ដើម្បីរួមចំណែកផ្តល់ការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ