បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៦នេះបានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់បងដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករនិងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាពនិងមានតម្លៃសមរម្យ។កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសាខា ខេត្តបាត់ដំបង ដែលមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុននាំចេញសរុបជាង២០ នាក់។ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ ១ លានតោនដែលជា មាសសរបស់កម្ពុជាយើង ព្រោះ ១៦ឆ្នាំនេះ តាមការដាក់ចេញគោលនយោបាយតាំងពីឆ្នាំ២០១០មក ថ្វីបើយើងជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹងនិងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានថា តម្លៃស្រូវធ្លាក់ចុះមិនសមហេតុផលនៅឆ្នាំ២០១៦ តែធាតុពិតយើងបានដោះស្រាយជោគជ័យបញ្ហា គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា ឃ្លាំង ឡសម្ងួតនៅឡើយ ព្រមទាំងទុនបង្វិលធ្វើឲ្យឈ្នួញកណ្តាលទម្លាក់តម្លៃស្រូវកសិករ។លើសពីនេះឯកឧត្តមបណ្ឌិតបានរំលឹកទៀតថា ដើម្បីរក្សាការនាំ ចេញ ១លានតោនប្រចាំឆ្នាំឬលើសពីនេះ ខាងធនាគារ ARDBនៅតែបន្តគាំទ្រផ្នែកហិរញ្ញប្បទាន ដូច្នោះសូមរោងម៉ាស៊ីនបន្តបង្កើនសកម្មភាពប្រមូលទិញស្រូវ នឹងពង្រឹងកិច្ចសហការគ្នាធ្វើយ៉ាងណា ដើម្បីសម្រេចឲ្យបានជោគជ័យនូវផែនការនាំចេញអង្ករកម្ពុជាចំនួន ១ លានតោនសម្រាប់ឆ្នាំ២០២៦នេះ។ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់អំពីការត្រៀមកញ្ចប់ថវិកាគាំទ្រប្រកាសជាផ្លូវការអំពីការត្រៀមបម្រុងកញ្ចប់ឥណទានទុនបង្វិលរហូតដល់ ២០០ លានដុល្លារអាមេរិកពីធនាគារ ARDB សម្រាប់រដូវកាលប្រមូលផលនេះ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងការទិញស្រូវស្តុកទុកទាន់ពេលវេលា និងរក្សាលំនឹងតម្លៃលើទីផ្សារ។ជុំវិញព័ត៌មានអំពីការប្រែប្រួលទីផ្សារហ្វីលីពីន ដែលមានការបញ្ជារទិញអង្ករពីវៀតណាមច្រើននោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ប្រាប់ដល់រោងម៉ាស៊ីនកិនស្រូវក្នុងខេត្តជាប់បឹងទន្លេសាបឲ្យពិនិត្យមើលទីផ្សារវៀតណាម ព្រោះចុងក្រោយនេះ កំពុងត្រូវការអង្ករប្រណិតច្រើន ដើម្បីនាំចេញ ក្នុងនោះរោងម៉ាស៊ីនក្នុងស្រុកយើងអាចគិតគូរប្រមូលទិញស្រូវនៅតាមជាប់ព្រំដែនកម្ពុជានិងវៀតណាមបន្ថែមទៀត ដើម្បីបង្កើនការស្តុកនិងនាំចេញក្នុងបរិមាណកាន់តែច្រើនថែមទៀត។បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានប្រាប់ដល់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករត្រូវខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ពោល ដើម្បីជាកម្លាំងដ៏រឹងមាំចូលរួមលើកកម្ពស់ខ្សែច្រវាក់តម្លៃស្រូវអង្ករកម្ពុជាយើង ព្រមទាំងការពារផលប្រយោជន៍កសិករឲ្យតម្លៃស្រូវរបស់កសិករមានចីរភាពនិងមានតម្លៃបន្ថែមខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ