ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចាត់តំណាងជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស សរុបទឹកប្រាក់ចំនួន ៣០,៩៦០,០០០រៀល
Sat,12 September 2026 (Time 05:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

ព្រះសីហនុ៖ ដោយទទួលបានសេចក្តីអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស វេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស សរុបទឹកប្រាក់ចំនួន ៣០,៩៦០,០០០រៀល (សាមសិបលាន កៅសិបប្រាំមួយម៉ឺនរៀល) ដល់ក្រុមគ្រួសារលោកអនុសេនីយ៍ឯក ម៉ម សុភាព ជំនួយការ ផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដែលបានទទួលមរណភាព កាលពីថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៤៥ឆ្នាំ ដោយរោគាពាធ នាពេលកន្លងទៅ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើនូវក្តីនឹករំលឹក និងការគិតគូរយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារលោកអនុសេនីយ៍ឯក ម៉ម សុភាព និងសូមជូនពរឱ្យមានសុខភាពល្អ ជួបតែសំណាងល្អ មានសេចក្តីសុខក្នុងក្រុមគ្រួសារ និងជៀសឆ្ងាយផុតពីជំងឺផ្សេងៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ